Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្តាយណាស់…គោធំៗ២ក្បាលចោរលួចយកទៅសម្លាប់ពន្លះយក​សាច់

  • Print

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍៍ឱ្យដឹងថា កាលពីថ្ងៃទី៤ តុលា មានករណីក្រុមចោរលួចគោ២ក្បាលរបស់ប្រជាពលរដ្ឋ យកទៅសម្លាប់ពន្លះយកសាច់ ស្ថិតត្រង់ចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល សង្ស័យកើតឡើងកាលពីវេលាម៉ោង២៣និង៣០នាទីយប់ ហើយត្រូវបានប្រទះឃើញវិញ នៅពេលព្រឹក។

ប្រភពពីជនរងគ្រោះជាម្ចាស់ថា គាត់បានយកគោទៅចងក្នុងក្រោល កាលពីវេលាម៉ោងប្រមាណជា២០និង៣០នាទីយប់ ហើយគាត់បានឡើងទៅដេកមួយភាំង ។ លុះដល់ម៉ោងប្រមាណ២៣និង៣០នាទីយប់ គាត់ចុះមកមើលគោស្រាប់តែបាត់អស់ពីក្រោលតែម្តង ។

ប្រភពបន្តថា ភ្លាមៗនោះ គាត់បានដាស់ប្រពន្ធជួយដើររក តែរកមិនឃើញរហូតដល់ម៉ោង៥ព្រឹក ក៏ឃើញគោទាំង២ក្បាលនៅក្នុងចំការស្វាយរបស់ឈ្មោះ វួច នៅភូមិដុល ឃុំសន្លុង តែត្រូវចោរពន្លះយកសាច់អស់នៅសល់ឆ្អឹងខ្លួន ទើបបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍សន្លុងបង្កការភ្ញាក់ផ្អើលតែម្តង ។

ដកស្រង់ពី៖កោះសន្តិភាព