Social Network

ហ៊ឺម​…​ខឹង​ប្រពន្ធ​អារ​.​ក​ខ្លួនឯង

ខេត្តសៀមរាប ៖ បុរសម្នាក់បានប៉ងធ្វើអត្តឃាតដោយអារកសម្លាប់ខ្លួន ដោយសារប្រពន្ធសុំលែងលះគ្នាដែលធ្វើឱ្យតូចចិត្ត ក៏សម្រេចចិត្តបែបនេះ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចផងដែរ ។

ករណីអារកខ្លួនឯងប៉ងសម្លាប់ខ្លួននេះ កើតឡើងកាលពីថ្ងៃទី៦ ខែតុលា វេលាម៉ោងប្រហែល៤និង១០នាទីរសៀល នៅលើកំណាត់ផ្លូវជាតិលេខ៦ ខាងកើតស្នាក់ការសាខាគយទឹកវិល ស្ថិតក្នុងភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ។ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសរូបនេះឈ្មោះ ពៅ អាយុ៣៣ឆ្នាំ មុខរបរលក់កាំបិត បានយកកាំបិតបន្ទោះអារកសម្លាប់ខ្លួនឯង ។

ជនរងគ្រោះមានស្រុកកំណើតនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅជាមួយថៅកែដំកាំបិតលក់ឈ្មោះ រី រ៉វី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ។

សមត្ថកិច្ចឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យបុរសរូបនេះបានធ្វើអត្តឃាត គឺដោយសារខឹងប្រពន្ធសុំលែងលះ ហើយបច្ចុប្បន្នជនរងគ្រោះកំពុងត្រូវបានសង្គ្រោះ ៕

ដកស្រង់ពី៖កោះសន្តិភាព