Social Network

ល្បិច​ចោរ​! ប្រើ​ថ្នាំ​សណ្តំ​យក​ខ្ទេច យក​ខ្ទី ផ្អើល​រង្វង់​មូល​នាង​មច្ឆា

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់មកលេងនៅម្តុំរង្វង់មូលនាងមច្ឆា ស្រាប់តែត្រូវថ្នាំសណ្តំរបស់ជនសង្ស័យ រួចយកអស់ខ្សែ.កមួយខ្សែ និងទូរស័ព្ទ១គ្រឿង ថែមទាំងកាបូបមួយទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកកន្លែងកើតហេតុ កាលពីម៉ោង8និង30នាទីយប់ ថ្ងៃទី7 ខែតុលា ឆ្នាំ2019 តាមបណ្តោយផ្លូវបេតុង នៅចំណុចរំវង់មូលនាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

បើតាមសាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេ តុគេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ វ័យប្រហែល23ទៅ24ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មិនដឹងថា គាត់មកដើរលេងជាមួយនរណានោះទេ ។

គ្រាន់តែសន្តិសុខឃើញបុរសរងគ្រោះខាងលើនេះ មានសភាពដូចជាឡេឡឺ ដូចជាមនុស្សឆ្កូតអញ្ចឹង ហើយភ្នែកឡើងស្លឺអស់ហើយ ទើបក្រុមសន្តិសុខឱ្យជនរងគ្រោះអង្គុយនៅចិញ្ចើមផ្លូវជាង3ម៉ោង លុះដល់ពេលសួរនាំទៅគាត់រៀងដឹងខ្លួន ទើបជនរងគ្រោះឆ្លើយថា ខ្លួនបាត់ខ្សែ.កមួយខ្សែ និងកាបូបលុយ មិនដឹងថា មានលុយប៉ុន្មាននោះទេ? ថែមទាំងទូរស័ព្ទដៃមួយគ្រឿងទៀតផង ដោយគេសង្ស័យថា បុរសរងគ្រោះប្រហែលជាត្រូវថ្នាំសណ្តំរបស់ចោរ។ប្រភពដដែលបន្តថា លុះមួយសន្ទុះក្រោយមក ក៏មានសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ រួចទំនាក់ទំនងហៅបងប្អូនឱ្យមកយកជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ។

ក្រោយពេលកើតហេតុ បងប្រុសបង្កើតរបស់ជនរងគ្រោះបានមកដល់ ក៏ដឹកយកជនរងគ្រោះយកទៅផ្ទះបាត់ទៅ ដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ ។

ដកស្រង់ពី៖កោះសន្តិភាព