Social Network

គ្មាន​​វាចា​នឹងថ្លែង​…! កូន​អកតញ្ញូ​ទាំង២ ម្នាក់នៅតាកែវ ម្នាក់នៅស្វាយរៀង

ខេត្តតាកែវ ៖ កូនរមិលគុណម្នាក់ក្រោយពីផឹកស្រាស្រវឹង និងសុំលុយម្តាយទិញថ្នាំញៀនជក់មិនបាន ក៏ទាញកាំបិតក្ងុកដេញកាប់ម្តាយសឹងរត់មិនទាន់ តែត្រូវនគរបាលចាប់ខ្លួនរួចកសាងសំណំុរឿងបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាលខេត្តចាត់ការបន្ត ។

ហេតុការណ៍កូនរមិលគុណប៉ងបង្ករបួសស្នាមលើម្តាយនេះ កើតឡើងកាលពីថ្ងៃទី២ ខែតុលាកន្លងទៅ វេលាម៉ោងប្រមាណ៧និង៣០នាទីយប់ នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ។

នគរបាលស្រុកត្រាំកក់បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឯក វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ ។ស្រី្តជាម្តាយប្រាប់ថា មុនបង្កហិង្សាកូនប្រុសគាត់នេះបានផឹកស្រាស្រវឹង និងសុំលុយគាត់យកទៅទិញថ្នាំញៀនជក់តែគាត់មិនឲ្យ ទើបធ្វើឲ្យគេខឹងនិងបានយកកាំបិតក្ងុកដេញកាប់គាត់ តែបានអ្នកជិតខាងជួយទាន់កុំអីមិនដឹងទៅជាយ៉ាងណានោះទេ ។

បន្ទាប់ពីដេញកាប់គាត់មិនបាន កូនញៀនថ្នាំនេះបានទៅកាប់ជើងគោ និងដុតផ្ទះទៀត តែបានអ្នកភូមិជួយពន្លត់ទាន់ ។ ក្រោយកើតហេតុ កូនប្រុសគម្រក់នេះត្រូវបាននគរបាលស្រុកត្រាំកក់ឃាត់ខ្លួន រួមនឹងវត្ថុតាងកាំបិតក្ងុក ។

នៅចំពោះមុខនគរបាល ជននេះសារភាពថា រូបគេពិតជាបានយកកាំបិតដេញកាប់ម្តាយរបស់ខ្លួនប្រាកដមែន មូលហេតុខឹងសុំលុយយកទៅទិញថ្នាំញៀនមិនឱ្យកូនតិរច្ឆានយកព្រនង់វាយម្តាយដូចសត្វធាតុ ព្រោះតែរឿងសុំលុយមិនឲ្យ និងវាយអ្នកចូលជួយរងរបួស៣នាក់ទៀត នៅស្រុករមាសហែក ខេត្តស្វាយរៀង ៖ យ៉ាងហោចមានមនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាល ដោយសារជនចិត្តជាតិរច្ឆានម្នាក់សុំប្រាក់ម្តាយមិនឲ្យ ក៏ទាញព្រនង់សំពងក្បាលម្តាយឲ្យរងរបួសបែកហូរឈាមសស្រាក់ ហើយអ្នកជិតខាងឃើញចូលទៅជួយក៏ត្រូវជនកំណាចនេះវាយឲ្យបែកក្បាលបែកមុខហូរឈាមរហាមដែរ ។

ករណីកូនតិរច្ឆានវាយម្តាយបែកក្បាលនេះកើតឡើងកាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែតុលាកន្លងទៅ នៅភូមិរមាំងទ្រេត ឃុំសំបួរ ស្រុករមាសហែក ។ បើតាមសមត្ថកិច្ចឲ្យដឹងថា នៅយប់កើត ហេតុនោះ ជនកំណាចនេះបានមកសុំលុយពីម្តាយយកទៅឲ្យថ្លៃស្រាដែលខ្លួនទិញផឹក តែម្តាយមិនឲ្យក៏ផ្ទុះកំហឹងយកព្រនង់វាយម្តាយចំក្បាលបណ្តាលឲ្យបែកហូរឈាម ។

ពេលនោះ ស្ត្រីជាម្តាយស្រែកឲ្យអ្នកជិតខាងជួយ ក៏ផ្អើលនាំគ្នារត់មកជួយ និងចូលឃាត់កុំឲ្យវាយម្តាយ ស្រាប់តែជនកំណាចនេះវាយទាំងអ្នកចូលឃាត់ទៀត បណ្តាលឲ្យរងរបួស៣នាក់ផ្សេងទៀតដែលខ្លះបែក្បាល ខ្លះបែកមុខហូឈាមសស្រាក់ខ្លះពកស្មងជើង ខ្លះរបួសស្មានិងក ។

ប្រភពពីសមត្ថកិច្ចឱ្យដឹងទៀតថា ជនកំណាចនេះឈ្មោះ មុត កេត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិម្រាមខាងជេីង ឃុំម្រាម ស្រុករមាសហែក ឯម្តាយបង្កើតឈ្មោះ អ៊ុក ស៊ាន អាយុ៥៨ឆ្នាំ រស់នៅភូមិរមាំងទ្រេត ឃុំសំបួរ ។

ចំណែកអ្នកជិតខាងដែលចូលមកជួយស្ត្រីជាម្តាយហើយត្រូវកូនប្រុសនេះវាយឲ្យរងរបួសមាន ១-ឈ្មោះយា សុឃី ភេទប្រុស អាយុ១៩ឆ្នាំ ២-ឈ្មោះមុត ស៊ិប ភេទស្រី អាយុ២៩ឆ្នាំ ជាបងស្រី ៣-ឈ្មោះ មុត សម្ផស្ស អាយុ១៨ឆ្នាំ ជាប្អូនស្រី ក្នុងនោះឈ្មោះ យា សុឃី របួសក្បាលធ្ងន់ ឆ្អឹងជំនីរទាំងសងខាង ស្មានិងក ។

ឯឈ្មោះ មុត ស៊ិប របួសគុម្ពត្រចៀកស្តាំ និងឈ្មោះ មុត សម្ផស្ស របួសដៃទាំងសងខាង និងជេីងទាំងសងខាង ។ ខណៈកើតមានអំពើហិង្សានោះ អ្នកស្រុកបានប្តឹងទៅនគរបាលបុស្តិ៍ឃុំឲ្យមកជួយធ្វើអន្តរាគមន៍ ហើយកូនប្រុសរូបនេះ ក៏ត្រូវបានឃាត់ខ្លួន ។ក្រោយកើតហេតុ ជនរងគ្រោះទាំង៤នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ៕

ដកស្រង់ពី៖កោះសន្តិភាព