Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ញយដងពេក! ​ស្ត្រីម្នាក់​ទ្រាំមិនបានប្រើល្បិចចាប់បាន…បែកធ្លាយ​៤លើក​

  • Print

ខេត្តកំពង់ធំ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពលួចគាស់ផ្ទះ ហើយត្រូវបានម្ចាស់ផ្ទះសហការជាមួយសមត្ថកិច្ចចាប់ខ្លួនបានកាលពីវេលាម៉ោង៩និង៥០នាទីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះហឿន សុខហេង ស្ថិតក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។ជនសង្ស័យម្នាក់ខាងលើឈ្មោះលន់ ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ចំណែកជនរងគ្រោះឈ្មោះហឿន សុខហេង ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់បានចូលលួចនៅក្នុងផ្ទះរបស់ជនរងគ្រោះខាងលើចំនួន៤ដងរួចមកហើយ។

ជាក់ស្ដែងនៅពេលខ្លួនធ្វើសកម្មភាពផ្ទះជនរងគ្រោះជាលើកទី៤ ស្រាប់តែត្រូវម្ចាស់ផ្ទះសហការជាសមត្ថកិច្ចចាប់ខ្លួនបាន ពេលកំពុងធ្វើសកម្មភាពប្រើដែកគាស់ជញ្ជាំងចូលក្នុងផ្ទះរបស់ជនរងគ្រោះ។បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថិច្ចឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលក្រុងស្ទឹងសែនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព