Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្នាក់ស្លាប់ ២នាក់ទៀត​របួស ក្រោយភាគីម្ខាង​​មានគ្នា​១០នាក់​​ដេញ​តាម​វាយ

  • Print

ខេត្តសៀមរាប ៖ ជម្លោះក្នុងវង់ផឹកស៊ី ដោយភាគីម្ខាងមានគ្នា៣នាក់បានគប់សំបកកំប៉ុងស្រាបៀរទៅលើភាគីម្ខាងទៀត ពេលនោះភាគីម្ខាងទៀតដែលមានគ្នា១០នាក់ ទ្រាំមិនបានក៏ស្ទុះដេញតាមវាយ បណ្តាលឱ្យម្នាក់ធ្លាក់ចូលទឹកស្លាប់ និង២នាក់ទៀតរងរបួស ។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចលូក្រប៉ៅទំនប់៧៨ខាងលិចភ្នំក្រោម ក្នុងភូមិកន្ត្រក់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ភាគីម្ខាងដែលមានគ្នា៣នាក់ខាងលើ ក្នុងនោះ ១-ឈ្មោះ ម៉ន វ៉ិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ បានស្លាប់ ២-ឈ្មោះ ប៉ៅ ប៊ុនហោ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងភ្លើង រងរបួសបាក់ស្មាស្តាំ កំពុងព្យាបាលនៅមន្ទីពេទ្យខេត្ត និង៣-ឈ្មោះ គី វាសនា ហៅង៉ា ភេទប្រុស អាយុ២៨ឆ្នាំ កំពុងព្យាបាលនៅមន្ទីពេទ្យខេត្ត ។

អ្នកទាំង៣រស់នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប។ ចំណែកភាគីម្ខាងទៀតដែលមានគ្នា១០នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។តាមប្រភពពីសមត្ថកិច្ចបន្តថា ករណីខាងលើនេះមូលហេតុបណ្តាលមកពីភាគីម្ខាងដែលមានគ្នា៣នាក់បានផឹកស្រាបៀ រួចនិយាយឮៗ និងគប់សំបកកំប៉ុងស្រាបៀរមកលើភាគីម្ខាងទៀតដែលមានគ្នា១០នាក់ ធ្វើឱ្យពួកគេទ្រាំមិនបានក៏លើកគ្នាដេញតាមវាយ បណ្តាលអោយធ្លាក់ចូលទឹកស្លាប់ម្នាក់ ចំណែក២នាក់ទៀតរងរបួស។

តាមប្រភពព័ត៌មានបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នេះថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តចាប់បានជនសង្ស័យម្នាក់ហើយក្នុងចំណោមគ្នា១០នាក់ ។ ប៉ុន្តែនៅពេលនេះ សមត្ថកិច្ចមិនទាន់បង្ហាញមុខនិងឈ្មោះរបស់ជនសង្ស័យនៅឡើយទេ ត្បិតពេលនេះកំពុងស្រាវជ្រាវបន្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព