Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីម៉ែ-ឪអារ.កសម្លាប់​គ្នា…កូនៗ​ផ្តិត​មេដៃ​​ សុំកុំយកទោស​ឪពុក

  • Print

ខេត្តកំពង់ចាម ៖ លើករណីប្តី-ប្រពន្ធអារ.កគ្នានេះ ត្រូវកូនៗបានផ្តិតមេដៃស្នើសមត្ថកិច្ចកុំយកទោសពៃរ៍ឪពុក តែសមត្ថកិច្ចមិនហ៊ានដោះលែងទេ និងបានភ្ជាប់លិខិតនោះ បញ្ជូនទៅសាលាដំបូងខេត្តជាអ្នកវិនិច្ឆ័យ ។

សូមបញ្ជាក់ថា អំពើហិង្សាក្នុងគ្រួសារ មួយពិតជាសាហាវពេកណាស់ ដោយបុរសជាប្តីឈ្មោះ អុជ ផន អាយុ៥៧ឆ្នាំ រស់នៅភូមិដីលើឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បានយកកាំបិតផ្គាក់អារកប្រពន្ធដាច់បំពង់ខ្យល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មខណៈប្រពន្ធស្រវឹង ហើយយកកូនកាំបិតអារករូបគាត់ជាប្តី តែមិនដាច់រហូតរបួសធ្ងន់នោះទេ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៩ ខែតុលា តែរហូតមកដល់ព្រឹកថ្ងៃទី២០ ខែតុលា ទើបសមត្ថកិច្ចបានដឹងពីហេតុការណ៍នេះ ហើយបុរសជាប្តីបានត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតបានកាំបិតផ្គាក់១ដើម ។

លោក ហាក់ គឹមហុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពាមកោះស្នាឲ្យដឹងថា ស្ត្រីជាប្រពន្ធឈ្មោះ បូ នី អាយុ៦១ឆ្នាំ ជាមនុស្សចូលចិត្តផឹកស្រា បានស្លាប់នៅលើផ្ទះឈើរបស់ខ្លួន ដោយមិនមានអ្នកដឹងទេនាយប់នោះ គឺទាល់តែព្រឹកឡើងទើបមានការភ្ញាក់ផ្អើលឆោឡោឡើងហើយអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ច និងក្រោមកិច្ចសហការជាមួយនឹងនគរបាលព្រហ្មទណ្ឌស្រុកបុរសជាប្តីត្រូវបានឃាត់ខ្លួន ។

លោកនាយប៉ុស្តិ៍ពាមកោះស្នាបន្តថា នៅយប់ថ្ងៃកើតហេតុ ស្ត្រីជាប្រពន្ធបានផឹកស្រាស្រវឹងលុះមកដល់លើផ្ទះវិញ ក៏បានបង្កជម្លោះពាក្យសម្តីជាមួយនឹងប្តី ដោយយកកូនកាំបិតទៅអារកប្តីដែលមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ បណ្តាលឲ្យរងរបួសហូរឈាម ។ ឯបុរសជាប្តីដោយសារឈឺទប់កំហឹងមិនបាន ក៏ស្ទុះទៅយកកាំបិតផ្គាក់មកអារកប្រពន្ធវិញ រហូតដាច់បំពង់ខ្យល់ស្លាប់ក្នុងថ្លុកឈាម ។ នៅពេលកើតហេតុនោះ មិនមានសមាជិកគ្រួសារណាម្នាក់នៅជាមួយទេ ដោយកូនៗចំនួន៦នាក់ មានប្តីមានប្រពន្ធទៅរស់នៅឆ្ងាយពីឪពុកម្តាយ គឺពួកគាត់នៅតែពីរនាក់ប្តីប្រពន្ធប៉ុណ្ណោះ ។

តាមការស្រាវជ្រាវ ប្តីប្រពន្ធនេះមានជំងឺសរសៃប្រសាទ ហើយប្តីមានជំងឺលើសឈាមនិងមានស្មារតីភ្លេចភ្លាំងច្រើន ចំណែកប្រពន្ធជាមនុស្សចូលចិត្តផឹកស្រា ។ កាលពីប្រមាណ៣ទៅ៤ខែមុន បុរសជាប្តីដោយសារតូចចិត្តនឹងជំងឺប្រចាំកាយ បានផឹកថ្នាំកណ្តុរប៉ងធ្វើអត្តឃាត តែជាគ្រោះល្អមិនស្លាប់ត្រូវបានប្រពន្ធនាំទៅមន្ទីរពេទ្យសង្គ្រោះរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។

លោកនាយប៉ុស្តិ៍ ហាក់ គឹមហុន បញ្ជាក់ថា មុនពេលកើតហេតុ ប្តីបានប្រើប្រពន្ធឲ្យទៅទិញទឹកកក និងបានទៅជាង១ម៉ោងទើបត្រឡប់មកវិញដោយស្រវឹងស្រាផង ហើយបានបង្កជម្លោះប្រវាយប្រតប់គ្នាទៅវិញទៅមក ។ ពេលនោះ ប្រពន្ធបានយកកូនកាំបិតអារកប្តី ហើយប្តីរើបម្រះរួចក៏ទៅយកកាំបិតផ្គាក់មកអារកប្រពន្ធវិញរហូតដល់ស្លាប់ ។

ដកស្រង់ពី៖កោះសន្តិភាព