Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ខ្លួនបុរសម្នាក់ ក្រោយបោកលុយលោក ញឹក ប៊ុនឆៃ ជាង ៧ម៉ឺនដុល្លារ, ជនសង្ស័យត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី

  • Print

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពាក់ព័ន្ធករណីឆបោកប្រាក់ប្រមាណ ៧ម៉ឺនដុល្លារ។

សមត្ថកិច្ចបានឲ្យដឹងថា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្ដកំពង់ធំ ហើយត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

ជនសង្ស័យឈ្មោះ កាយ ម៉េង អាយុ៤១ឆ្នាំ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានដាក់ពាក្យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយប្ដឹងពីឈ្មោះ កាង ម៉េង និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីខ្ចីលុយ តែព្យាយាមគេចវេសមិនសង៕

 

ដកស្រង់ពី៖FRESH NEWS