Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្វើសកម្ម​ភាពលើអ្នកបើកកង់បីឥណ្ឌា ប្រ​ទាញទៅប្រទាញមកផ្អើល​ផ្លូវ​កម្ពុជា​ក្រោម

  • Print

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ខណៈកំពុងបើកបរម៉ូតូកង់បីឥណ្ឌាធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវជនសង្ស័យចំនួន២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេច ដោយសារជនរងគ្រោះទាញទៅទាញមក បណ្តាលឱ្យធ្លាក់ទូរស័ព្ទ ហើយក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវកម្ពុជាក្រោមនៅចំណុចក្បែររង្វង់មូលផ្សារថ្មី ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។ជនសង្ស័យម្នាក់ខាងលើនេះឈ្មោះដួង គីន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅនិងមុខរបរពិតប្រាកដ ។

ចំណែកជនរងគ្រោះឈ្មោះឌិន សារ៉ាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅម្តុំទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ គាត់ជាមួយមិត្តភក្តិម្នាក់ទៀតជាអ្នករត់ម៉ូតូកង់បីដូចគ្នា ទើបតែចេញមកពីញុំាស៊ុប រួចហើយបំរុងនឹងទៅរកដឹកម៉ូយជាបន្តទៀត ។

តាមប្រភពដដែលបានឱ្យដឹងបន្តថា ខណៈពេលធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើត មកដល់ស្តុបបែកជាបួន គឺស្តុបBS ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ ដែលទុកនៅលើម៉ូតូកង់បីឥណ្ឌាមិនបានសម្រេច ដោយសារតែគាត់ទាញទៅទាញមកបណ្តាលឱ្យធ្លាក់ទូរស័ព្ទដៃបែកអេក្រង់ ហើយជនសង្ស័យខាងលើនេះក៏យកដុំថ្មមកគប់ចំគាត់ ហើយធាក់ផ្តួលទៀត បណ្តាលអោយក្រឡាប់ផ្ងារជើងម្ខាងឡើងលើផ្នែកខាងឆ្វេង ហើយគាត់បានរងរបួសចំស្មាខាងឆ្វេង រីឯជនសង្ស័យវិញត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី២ធ្វើការឃាត់ខ្លួនបានម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។

ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះមិនព្រមសារភាពថា ខ្លួនជាអ្នកធ្វើសកម្មភាពឆក់នោះទេ ប៉ុន្តែជនរងគ្រោះបាននិយាយថាគឺជនសង្ស័យម្នាក់នេះហើយដែលធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមនោរម្យដើម្បីអោយសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព