Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកប៉ូលិស​អន្តោប្រវេសន៍​ផឹក​ចំ​ស្រា​កូរ​ផ្ទុះអាវុធផ្អើល​​ស្រុក​កំ​រៀង

  • Print

ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ប្រចាំច្រកទ្វារអន្តរជាតិ«ដូង» ស្រុកកំរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំងស្រវឹងជោកជាំ ក្រោយពីដកកាំភ្លើងខ្លីបាញ់គំរាមគេឯងជាច្រើនគ្រាប់ កាលពីវេលា ម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ធ្នូ នៅចំណុចភូមិអូដាលើ ឃុំបឹរាំង ស្រុកកំរៀង តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះនៅ លីដា ឋានន្តរសក្តិវរសេនីយត្រី ជាមន្ត្រីនគរបាលអន្តោ ប្រវេសន៍ ប្រចាំការនៅច្រកទ្វារអន្តរជាតិ«ដូង»នៅស្រុកកំរៀង ។ ជននេះ បានប្រើប្រាសអាវុធខ្លីធុន SIG SAUER បាញ់បោះសេរីជាច្រើនគ្រាប់គំរាមគេឯង ។

ប៉ុន្តែ គេមិនបាននិយាយពីមូលហេតុដែលនាំឲ្យមន្ត្រីរូបនេះផ្ទុះអាវុធទេ តែបានប្រាប់ថា គ្រាប់កាំភ្លើងជាច្រើនគ្រាប់របស់មន្ត្រីស្រវឹងជោកនោះ ក៏មិនបង្កគ្រោះថ្នាក់ដល់អ្នកនៅក្បែរខាងដែរ ។

បើតាមព័ត៌មានបឋមដែលកោះសន្តិភាពទទួលបាន ជនប្រដាប់អាវុធបាញ់បោះសេរីឈ្មោះនៅ លីដា នេះត្រូវបានកម្លាំងអធិការស្រុកកំរៀងឃាត់ខ្លួន យកទៅសួរនាំ ក្រោយពីបង្កការផ្ទុះអាវុធ ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញសំបកគ្រាប់ចំនួន៩គ្រាប់ និងដកហូតកាំភ្លើងខ្លីដូចម៉ាកខាងលើចំនួន១ដើម, គ្រាប់ក្នុងបង់៣គ្រាប់ និងគ្រាប់ក្នុងប្រអប់ដែលនៅសល់ចំនួន១០៦គ្រាប់ និងរថយន្តម៉ាក Lexus Rx.300 ចំនួន១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AI-9043។

កោះសន្តិភាពបានព្យាយាមទំនាក់ទំនង នៅព្រឹកថ្ងៃទី១១ ធ្នូ នេះ ដើម្បីសុំការបំភ្លឺពីលោកផាត សុផាន់ណា ប្រធានអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិ«ដូង»ជុំវិញករណីនេះ តែលោកមិនលើកទូរស័ព្ទនោះឡើយ។ រហូតដល់ពេលនេះ គេមិនទាន់ដឹងថា តើសមត្ថកិច្ចនឹងបញ្ជូនជនបាញ់បោះយ៉ាងអនាធិបតេយ្យនេះ ទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការបន្តឬយ៉ាងណានោះទេ ?ពេលនេះ មហាជនកំពុងរង់ចាំតាមដានយ៉ាងយកចិត្តទុកដាក់ អំពីចំណាត់ការតាមផ្លូវច្បាប់ទៅលើមន្ត្រីអន្តោប្រវេសន៍ ដែលផឹកប៉ះស្រាពុលដកកាំភ្លើងបាញ់ផ្អើលមេឃខាងលើនេះ ។

ដកស្រង់ពី៖កោះសន្តិភាព