Social Network

បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ជាង​២០​នាក់​ទៅ​សាលាដំបូង

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន២៥នាក់ តែងតែប្រមូលផ្តុំគ្នាសេពគ្រឿងញៀន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅសាលាដំបូង ដើម្បីសម្រេចធ្វើការចោទប្រកាន់ និងឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំផ្តន្ទាទោសតាមផ្លូវច្បាប់ ។ជនសង្ស័យទាំង២៥នាក់ខាងលើនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ប្រមូលមកពីតាមបណ្តាខណ្ឌផ្សេងគ្នា ។

ក្រោយពីឃាត់ខ្លួនក្រុមជនសង្ស័យទាំង២៥នាក់ខាងលើនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌនាំខ្លួនមកកាន់ការិយាល័យជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់មកពួកគេត្រូវបានសាកសួរយកចម្លើយតាមវិធានការជំនាញ រួចបានកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការពាក់ពន្ធបទល្មើសប្រមូលផ្តុំគ្នា ចែកចាយ ប្រើប្រាស់ និងសេពគ្រឿងញៀនដែលច្បាប់ហាមឃាត់ និងសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕

ដកស្រង់ពី៏៖កោះសន្តិភាព