Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​​ចិនទាំង​2នាក់​​​ប៉ុន​ប៉ង​ប្រ​ព្រឹត្តបទ​ឧក្រិ​ដ្ឋ​

  • Print

ខេត្តព្រះសីហនុ ៖ តាមរបាយការណ៍បឋមបានឲ្យដឹងថា មានករណីបង្ក្រាបជនជាតិចិន២នាក់ កាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី២៧ ខែធ្នូកន្លងទៅ ពីប៉ុនប៉ងប្រព្រឹត្តបទល្មើសឧក្រិដ្ឋ និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់(ច្នៃពីឈើ) ។

នាយប់ថ្ងៃនោះ កម្លាំងផែននគរបាលព្រហ្មទណ្ឌ ខណៈល្បាតតាមដងផ្លូវដល់ម្តុំសាលាក្រុង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក៏ប្រទះឃើញជនជាតិចិន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកអ៊ែរប្លេ៊ត ពណ៌ខ្មៅលាយក្រហម គ្មានផ្លាកលេខគួរឲ្យសង្ស័យ ទើបឃាត់សួរនាំនិងធ្វើការឆែកឆេរ ។

ជាលទ្ធផល យើងបានរកឃើញ កាំភ្លើងខ្លី១ដើម ពណ៌ខ្មៅ (ច្នៃពីឈើ) ដំបងឆក់១ កាំបិតប៉័ងតោ១ កាំបិតចិតផ្លែឈើ១ កាំបិតកាត់ខ្សែភ្លើង១ ទួរណឺវីស១ដើម ម៉ាស់ពណ៌ខ្មៅ២ មួក២ ទូរស័ព្ទដៃ២គ្រឿង ព្រមទាំងសម្ភារវត្ថុតាងមួយចំនួនទៀតនៅក្រោមកែបម៉ូតូ ទើបសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់ នាំយកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។

ជនសង្ស័យជាជនជាតិចិនទាំង២នាក់ នេះម្នាក់ឈ្មោះ Liu Qi ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលិកក្លិបកម្សាន្តមួយ និងម្នាក់ទៀតឈ្មោះ Zhang Chen ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទាំង២នាក់ស្នាក់នៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ៕

ដកស្រង់ពី៖កោះសន្តិភាព