Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​ចុះ​មួយ​ប្រាវ​៣​ករណី អ្នកលេង​នាំ​គ្នា​រត់​បាតជើង​.​ស​ព្រាត

  • Print

ខេត្តកំពង់ចាម ៖ ដោយអនុវត្តន៍តាមការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាបល្បែងបញ្ជល់មាន់ក្នុងនោះរួមមាន ស្រុកបាធាយ ស្រុកព្រៃឈរ និងក្រុងកំពង់ចាម ដោយរឹបអូសបានវត្ថុតាងជាច្រើនប្រមូលដុតកម្ទេចចោល និងស្រាវជ្រាវរកម្ចាស់សង្វៀនបញ្ជល់មាន់មកទទួលខុសត្រូវ ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តបានឱ្យដឹងថា ក្រោមការចង្អុល បង្ហាញរបស់គណៈបញ្ជាការឯកភាពខេត្តរូបលោកបានចាប់ឱ្យកម្លាំងនគរបាលនៅតាមបណ្ដាស្រុក-ក្រុងចំនួន១០ត្រូវតាមដានល្បែងបញ្ជល់មាន់បើកលេងលួចលាក់ដែលខុសច្បាប់ប្រសិនបើឃើញត្រូវតែបង្ក្រាបដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។

លោកឧត្តមសេនីយ៍ស្នងការបានបន្តឱ្យដឹងថា ចំពោះករណីទី១នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៨និង១៥នាទីព្រឹក បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗនោះបានបញ្ជាដល់កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាល ស្រុកបាធាយ, កម្លាំងរបស់ប៉ុស្ដិ៍នគរបាលតាំងក្រាំង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារស្រុកមុខកំពូល និងកម្លាំងប្រជាការពារភូមិជើងឆ្នុកនិងភូមិកំពង់ព្រះឃុំតាំងក្រាំង ចុះបង្ក្រាបទីតាំងបញ្ជល់មាន់ស្ថិតនៅចំណុចទំនប់មេទឹកត្រពាំងធំ ជាប់ព្រំប្រទល់ស្រុកមុខកំពូល ខេត្តកណ្ដាល ជាមួយនឹងស្រុកបាធាយ ។

សូមបញ្ជាក់ថាចំពោះទីតាំងនេះមិនទាន់មានសកម្មភាពនៅឡើយទេ ហើយសមត្ថកិច្ចបានរុះរើសម្ភារ និងរោងដុតចោលនៅនឹងកន្លែងតែម្ដង ។ករណីទី២ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១និង០៥នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានបញ្ជាដល់កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកុក ដឹកនាំដោយលោកវរសេនីយ៍ទោឃឹម គឹមសេង អធិការរងទទួលផែនព្រហ្មទណ្ឌ បានចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងបញ្ជល់មាន់ដាក់លុយនៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ជាលទ្ធផល នៅពេលកម្លាំងសមត្ថកិច្ចយើងចុះទៅដល់ មុខសញ្ញាញៀនល្បែងទាំងអស់នោះបាននាំគ្នារត់ គេចខ្លួនបាត់អស់ ដោយបន្សល់ទុកនូវវត្ថុតាងរួមមាន មាន់ចំនួន០១ក្បាល (ងាប់) កន្ត្រក់ដាក់មាន់ចំនួន០២ និងម៉ូតូចំនួន០៦ឝ្រឿង ។ ចំពោះករណីទី៣នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១២និង០៥នាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ទោសួន រស់ អធិកា ររងទទួលផែននគរបាលព្រហ្មទណ្ឌចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់នៅចំណុចដីទួលខាងជើងភូមិអង្គ្រង ឃុំខ្វិតធំ ជាដីរបស់ឈ្មោះថន ពៅ ភេទស្រី អាយុ៥៣ឆ្នាំ ។

ជាលទ្ធផល នៅពេលដែលកម្លាំងសមត្ថកិច្ចយើង ចុះទៅជិតដល់ពួកមុខសញ្ញាញៀនល្បែងទាំងអស់នោះបានដឹងខ្លួនហើយនាំគ្នារត់គេចខ្លួនបាត់អស់ ។ដោយបន្សល់ទុកនូវវត្ថុតាងរួមមាន មាន់ចំនួន០២ក្បាល(ងាប់), ម៉ូតូម៉ាកស្គូបពីចំនួន០១គ្រឿង ពណ៌ក្រហម (គ្មានផ្លាកលេខ) និងស្កុតសំរាប់រំខ្នាយមាន់ចំនួន០១ដុំ ។

សូមបញ្ជាក់ថា បើយោងតាមប្រសាសន៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តបានបញ្ជាក់ឲ្យដឹងនៅក្នុងពេលប្រារព្ធកម្មវិធីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដែលបានធ្វើ ឡើងនៅបរិវេណសាលាស្រុកចំការលើ នាពេលកន្លងមកដោយគូសបញ្ជាក់ថា ក្នុងករណីដែលសមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងបញ្ជល់មាន់ និងអាប៉ោងដែលខុសច្បាប់នៅដីចម្ការរបស់អ្នកណាម្នាក់គឺម្ចាស់ចម្ការនោះនឹងត្រូវសមត្ថកិច្ចកោះហៅមកសួរនាំហើយប្រសិនបើមានករណីល្បែងស៊ីសងនៅបន្តលួចលេងដែលខុសច្បាប់ទៀតនោះសមត្ថកិច្ចនឹងមានវិធាន ការផ្លូវច្បាប់ដោយបញ្ជូនម្ចាស់ចម្ការឬក៏ម្ចាស់ដីទៅកាន់សាលាដំបូងខេត្តចាត់វិធានការទៅតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព