Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្នាក់មើលផ្លូវ ២នាក់ធ្វើសកម្មភាព ចុង​ក្រោយ​អស់លក្ខណ៍​ត្រឹម​អ្នកមើលផ្លូវ​

  • Print

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលជាអ្នកឈរមើលផ្លូវត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បន្ទាប់ពីពួកគេកំពុងតែធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋដើម្បីលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច ចំណែកជនសង្ស័យ២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះមួយកន្លែង តាមផ្លូវលំ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ជនសង្ស័យម្នាក់ដែលប្រជាពលរដ្ឋចាប់ខ្លួនឈ្មោះ ភក្ដី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យ២នាក់ទៀតមិនបានស្គាល់អត្តសញ្ញាណនោះទេ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជាម្ចាស់ផ្ទះកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ២នាក់បានឡើងលើរបងបម្រុងគាស់ចូលផ្ទះរបស់គាត់ដែរ តែត្រូវគាត់ឃើញទាន់ និងស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ជនសង្ស័យ២នាក់ដែលឡើងលើរបងនោះលោតចុះមកជិះម៉ូតូមួយគ្រឿងម៉ាកអឹមអេសអេចគេចខ្លួនបាត់ស្រមោល ។ ពេលនោះពួកគាត់បានឃើញជនសង្ស័យម្នាក់ជាអ្នកឈរមើលផ្លូវក៏ចាប់ឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣តែម្តង ។

តាមប្រភពដដែលបានបន្តថា ពេលឃាត់ខ្លួន ជនសង្ស័យបានឆ្លើយប្រាប់ថា ខ្លួនមិនបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋនោះទេ គឺខ្លួនដើររើសអេតចាយដោយមានរទេះមួយ ។ ប៉ុន្តែនៅក្នុងរទេះនោះគឺឃើញមានសោតូច-ធំ និងញញួរ ទំនងជាឧបករណ៍ដែលជនសង្ស័យប្រើសម្រាប់ធ្វើសកម្មភាពគាស់ផ្ទះមែន។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា នៅក្នុងតំបន់ចំណុចកើតហេតុខាងលើគឺឧស្សាហ៍មានករណីបាត់កង់, បាត់ទូរស័ព្ទ, បាត់ម៉ូតូ និងបាត់សម្ភារៈផ្សេងៗ ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពចូលផ្ទះរួចលួចយកទៅបាត់ ហើយពួកគាត់បានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់មុខសញ្ញាយកមកផ្ដន្ទាទោស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដែលបានចុះទៅដល់កន្លែងកើតហេតុនិងនាំខ្លួនបុរសជាជនសង្ស័យយកមកសួរនាំនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព