Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចូល​កាស៊ីណូ​​

  • Print

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍មួយឲ្យដឹងថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌខេត្ត កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ បានសហការជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុ ចុះធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនជាតិចិន៣នាក់ ជាជើងកាងក្នុងកាស៊ីណូ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាវាយដំបុរសម្នាក់ បណ្តាលឲ្យរងរបួសស្ទើរស្លាប់ស្ទើររស់ គ្រាន់តែបុរសចិនម្នាក់នោះកាន់ប្រាក់ដុល្លារក្លែងក្លាយ មានបំណងចូលលេងក្នុងកាស៊ីណូ ។

ជនដែលត្រូវបានចាប់ខ្លួននេះមាន ៖ ១-ឈ្មោះ Ji Hong Yi ភេទប្រុស អាយុ៣០ឆ្នាំ ជាបុគ្គលិកកាស៊ីណូតាស៊ីយ៉ាង ២-ឈ្មោះ Wang Gan ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នកគ្រប់គ្រងកាស៊ីណូតាស៊ីយ៉ាង និង ៣-ឈ្មោះ Wang Yi ភេទប្រុស អាយុ៣៨ឆ្នាំ បុគ្គលិកកាស៊ីណូតាស៊ីយ៉ាង ។ ទាំង៣នាក់សុទ្ធតែគ្មានលិខិតឆ្លងដែន ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ចំណែកជនរងគ្រោះឈ្មោះ Ming Xiing You ភេទប្រុស អាយុ៤៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនតុងហ្វាងមីងជូ ស្នាក់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

សេចក្តីរាយការណ៍ឲ្យដឹងទៀតថា កាលពីថ្ងៃទី១ ខែមករាកន្លងទៅ វេលាម៉ោង៥ល្ងាច នគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹងពីបុរសជនជាតិចិនម្នាក់ថា នៅវេលាម៉ោងប្រហែល១និង៣០នាទីរំលងអធ្រាត្រថ្ងៃនោះ នៅកាស៊ីណូអាត្លង់ទិក ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជនរងគ្រោះត្រូវក្រុមជនជាតិចិនជាបុគ្គលិក និងមេការ(ជើងកាង)ក្នុងកាស៊ីណូ ប្រើអំពើហិង្សាចាប់វាយដំ និងទាត់ធាក់ ព្រមទាំងយកដំបងដែករលាស់វាយបណ្តាលឲ្យរងរបួស បាក់ម្រាមដៃ ប្រេះស្រាំលលាដ៍ក្បាល ត្រូវភ្នែក ច្រមុះ មាត់ ជើង និងរងរបួសពេញដងខ្លួន ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងនោះភ្លាម សមត្ថកិច្ចបានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយរហូតមកដល់ថ្ងៃទី២ ខែមករា គឺមួយថ្ងៃក្រោយមក កម្លាំងនគរបាលព្រហ្មទណ្ឌ ដោយសហការជាមួយនគរបាលក្រុងព្រះសីហនុ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើការឆែកឆេរក្នុងការស៊ីណូ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ដូចមានឈ្មោះខាងលើនេះនាំយកទៅសាកសួរ ។ នៅពេលសាកសួរ ជនសង្ស័យទាំង៣នាក់បានចោទប្រកាន់ថា រឿងដំបូងផ្តើមចេញពីជនរងគ្រោះយកប្រាក់ដុល្លារក្លែងក្លាយចូលលេងល្បែងនៅក្នុងកាស៊ីណូ ។

ខណៈឃើញដូច្នោះ ពួកគេបានឃាត់ខ្លួនជនរងគ្រោះដើម្បីសាកសួរ ប៉ុន្តែជនរងគ្រោះមិនព្រមសារភាពទេ ទើបធ្វើឲ្យពួកគេក្តៅក្រហាយក៏នាំគ្នាវាយដំតែម្តងទៅ ។ ជនសង្ស័យ ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕