Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ចាប់​ប្រមូល​ម៉ូតូ​គេចពន្ធ​ កំពុងបន្លំ​ដាក់​លក់

  • Print

ខេត្តបន្ទាយមានជ័យ៖ ម៉ូតូចម្រុះម៉ាកមិនមានបង្កាន់ដៃពន្ធជាង៤០គ្រឿង ត្រូវបានមន្ត្រីគយចល័តការិ យាល័យស្រាវជ្រាវបង្ក្រាបអំពើរត់ពន្ធតំបន់៥នៅខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ដឹកនាំដោយលោក ឡឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ធ្វើការបង្ក្រាបក្នុងទីតាំងទិញ-លក់ម៉ូតូចំនួន៥កន្លែង នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៤ ខែមករា ។

ម៉ូតូគេចពន្ធទាំងនេះត្រូវបានមន្ត្រីជំនាញប្រាប់ថា សុទ្ធតែគ្មានបង្កាន់ដៃពន្ធរដ្ឋទេ លោតឆ័ត្រឆ្លងដែនថៃទាំងអស់ ។ មន្ត្រីគយថា ម៉ូតូថ្មីៗមួយចំនួនគេលួចនាំចូលពីថៃតាមច្រករបៀង ហើយត្រូវឈ្មួញដាក់លក់បែបលួចលាក់តាមទីតាំងទិញ-លក់ម៉ូតូជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែត ។យ៉ាងណាក៏ដោយនៅពេលសាកសួរ អាជីវករទិញ-លក់ម៉ូតូទាំងនេះអះអាងថាទិញម៉ូតូពីគេយកមកដាក់លក់គ្រាន់បានចំណេញតិចតួចចិញ្ចឹមគ្រួសាតែប៉ុណ្ណោះ ។

លោក ឈួន សុភា ប្រធានការិយាល័យគយចល័តស្រាវជ្រាវបង្ក្រាបអំពើរត់ពន្ធតំបន់៥ប្រាប់កោះសន្តិភាពថា ការបង្ក្រាបថ្ងៃនេះធ្វើឡើង៥ទីតាំងក្នុងសង្កាត់ប៉ោយប៉ែត និងរកឃើញម៉ូតូចម្រុះមានថ្មីមានចាស់មិនមានបង្កាន់ដៃពន្ធជាង៤០គ្រឿង ។ ម៉ូតូទាំងនេះនឹងនាំយកទៅការិយាល័យរបស់លោកធ្វើកំណត់ហេតុ ដើម្បីឲ្យម្ចាស់ចូលទៅបង់ពន្ធឲ្យបានត្រឹមត្រូវ ទើបប្រគល់ឲ្យវិញ ។

លោកប្រធានការិយាល័យបញ្ជាក់ថា ការបង្ក្រាបនឹងធ្វើឡើងជារឿយៗ ហើយក្នុង១ខែៗខាងលោកដឹកនាំក្រុមការងារបង្ក្រាបអំពើរត់ពន្ធរកចំណូលចូលរដ្ឋបានយ៉ាងតិចជាង១.០០០លានរៀល ៕

ដកស្រង់ពី៖កោះសន្តិភាព