Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខឹង​សុំ​មិន​បាន ដេញ​កាប់​ម្តាយ​រត់​ពេញ​ភូមិ

  • Print

ខេត្តកណ្ដាល ៖ យុវជនម្នាក់សង្ស័យសេពគ្រឿងញៀនរហូតដល់ថ្នាក់ញៀនអត់លែងបានហើយ ក្រោយពេលភ្ញាក់ពីដំណេកបានសុំលុយម្ដាយដើម្បីយកទៅទិញថ្នាំញៀនមកជក់ ប៉ុន្តែម្ដាយគ្មានលុយឲ្យ ទើបកូនប្រុសម្នាក់នេះបានទាញដំបងឈើ និងដុំថ្មគប់ទៅលើម្ដាយតែគប់អត់ត្រូវ ក៏ទាញកាំបិតផ្គាក់ និងកូនកាំបិត ព្រមទាំងកាំបិតបុ័ងតោដេញកាប់ម្ដាយរត់ផ្អើលពេញភូមិ ខណៈនោះបើកុំតែបានអ្នកភូមិជួយទូរស័ព្ទប្ដឹងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យជាកូនប្រុសទាន់ កុំអីស្ត្រីជាម្ដាយត្រូវបាត់បង់ជីវិតទៅហើយ។

ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិឈើទាល ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យជាកូនប្រុសម្នាក់ខាងលើឈ្មោះ ជុំ ចាន់ណារី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយម្ដាយក្នុងភូមិខាងលើ ចំណែកស្ត្រីជាម្តាយឈ្មោះ ជុំ នី អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

រីឯវត្ថុតាងដែលនគរបាលដកហូតបានរួមមានកាំបិតផ្គាក់គ្មានដងចំនួន១, កាំបិតប៉័ងតោចំនួន១, កូនកាំបិតចំនួន១, ដំបងឫស្សី១កំណត់, ដំបងដើមត្នោត១កំណាត់, ដុំថ្ម១ដុំ និងដំបងឈើមូល១កំណាត់។

តាមប្រភពពីនគរបាលបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ ក្រោយពេលភ្ញាក់ពីដំណេកមិនទាន់ទាំងបានលុបមុខផង ជនសង្ស័យជាកូនបានសុំលុយម្តាយដើម្បីយកទៅទិញថ្នាំញៀនមកប្រើប្រាស់ ប៉ុន្តែពេលនោះម្តាយគ្មានលុយឲ្យឡើយ ស្រាប់តែជនសង្ស័យខឹងដាច់ក្បាលដាច់កន្ទុយក៏បានរើសដំបង និងដុំថ្មគប់ទៅលើម្ដាយ ប៉ុន្តែមិនត្រូវឡើយ ទើបធ្វើឲ្យជនសង្ស័យរឹតតែផ្ទុះកំហឹងខ្លាំងឡើងថែមទៀត។

តាមប្រភពដដែលបានបន្តថា បន្ទាប់មកជនសង្ស័យក៏បានទាញកាំបិតដេញកាប់ និងចាក់ម្ដាយ បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្នុងភូមិ ធ្វើឱ្យអ្នកភូមិខ្លះភ័យខ្លាចក៏រត់ចូលក្នុងផ្ទះបាត់ ចំណែកអ្នកភូមិខ្លះទៀតស្រែកឃាត់ ព្រមទាំងជួយទូរស័ព្ទប្ដឹងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលឲ្យមកជួយអន្តរាគមន៍ ទើបស្ត្រីជាម្ដាយរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។

តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មកកម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យនោះយកនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសុំលុយម្តាយ ដើម្បីយកទៅទីញថ្នាំញៀនយកមកជក់មែន ប៉ុន្តែពេលនោះម្ដាយចិត្តដាច់ខ្លាំងណាស់ សុំមិនឲ្យសោះ ទើបខ្លួនខឹងក៏បានយកដំបងនិងដុំថ្មគប់ម្តាយ និងប្អូន តែគប់មិនត្រូវសោះ ទើបខ្លួនយកកាំបិតដេញកាប់ដែរ តែកាប់មិនបានទៀត ទីបំផុតក៏ត្រូវបាននគរបាលឃាត់ខ្លួនតែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព