Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេ​កន្ទុយលេខ​កំពុងសំងំកើប​លុយ​ ​ពេល​សមត្ថកិច្ច​គ្មាន​សកម្មភាព

  • Print

ខេត្តបាត់ដំបង ៖ គេកត់សម្គាល់ឃើញក្នុងរយ:ពេលមួយឆ្នាំចុងក្រោយនេះ មេកន្ទុយលេខទាំងធំទាំងតូច ទាំងនៅតាមបណ្ដាស្រុកនានា និងនៅក្នុងក្រុងបាត់ដំបង ហាក់កំពុងសំងំកើបលុយពីប្រជាពលរដ្ឋយ៉ាងត្រជាក់ល្ហឹម ស្របពេលដែលបទល្មើសអំពើចោរកម្ម គាស់ទម្លុះទម្លាយលំនៅឋានលួចទ្រព្យសម្បត្តិ និងកាច់សោរ.កលូចយកម៉ូតូកើតឡើងស្ទើររាល់ថ្ងៃ ហើយក៏ស្របពេលដែលសមត្ថកិច្ចហាក់កំពុងសំងំស្ងៀមភ្លេចគិតគូរអំពីល្បែងកន្ទុយលេខព្រោងព្រាតទាំងនោះដែរ ។

ទីតាំងមេកន្ទុយលេខធំៗ ដែលកំពុងដំណើរការយ៉ាងរលូនសព្វថ្ងៃនេះ ត្រូវគេមើលឃើញយ៉ាងក្រឡែតថា មួយចំនួនជ្រកក្រោមស្លាកអាជ្ញាប័ណ្ណឆ្នោតខ្មែរ និងមួយចំនួនទៀតជ្រកក្រោមស្លាកទីតាំងដែលមានស្លាកយីហោវេលុយ។ ជាពិសេស ទីតាំងបន្លំភ្នែកបែបនេះ មាននៅក្រុងបាត់ដំបងតែម្ដង។ ជាក់ស្ដែង ទីតាំងមេកន្ទុយលេខដ៏ធំមួយកន្លែងនៅក្បែរភ្លើងស្ដុបផ្សារលើ ក្នុងក្រុងបាត់ដំបង ដែលម្ចាស់ទីតាំងនេះឈ្មោះ សៀ ហៅ គ្រូសៀ ដែលកំពុងជ្រកក្រោមស្លាកក្រុមហ៊ុន «វេលុយ» តែនៅខាងក្នុងទីតាំង លោកគ្រូសៀ មានអ្នកទទូលកត់កន្ទុយលេខគ្រប់ «ក្រុមហ៊ុនឆ្នោត»ទាំងអស់។

លោកគ្រូ សៀ ធ្លាប់បានប្រាប់កោះសន្តិភាព កាលពីពេលថ្មីៗនេះថា «កន្លែងខ្ញុំលក់កន្ទុយលេខមិនធំដុំដូចកាលមុនទេ»។ សូមបញ្ជាក់ថា លោកគ្រួសៀ មេកន្ទុយលេខដ៏ធំនេះ ធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប២លើកហើយ និងបានបញ្ជូនទៅតុលាការទៀតផង តែគ្រូបង្រៀនរូបនេះមិនរាងចាលទេ ក្រោយពីផ្អាកមួយរយៈក៏បើកដំណើការវិញដដែល។លោកគ្រូសៀ បាននិយាយថា កន្លងទៅសមត្ថកិច្ចធ្លាប់បង្ក្រាបប៉ុន្មានដងដែរ តែដោយសារគ្មានមុខ របរ ទើបខ្ញុំចេះតែបើកលួចលាក់តិចៗទៅ»។

លោកគ្រូ សៀ បានបង្ហើបឱ្យដឹងដូច្នេះថា «សព្វថ្ងៃខ្ញុំក៏មិនចំណេញអីដែរ ព្រោះត្រូវបង់លុយច្រើនស្ថាប័នពេក.. ឥឡូវសូម្បីសន្តិសុខភូមិក៏ទៅសុំលុយប្រចាំខែពីខ្ញុំ ដែរ»។ មិនមែនមានតែទីតាំងលក់កន្ទុយលេខរបស់លោកគ្រូ សៀ មួយទេដែលកំពុងកើបលុយយ៉ាងត្រជាក់ល្ហឹមពីប្រជាពលរដ្ឋ ដែលជ្រកក្រោមស្លាកក្រុមហ៊ុនវេលុយ ឬ ក្រោមស្លាកអាជ្ញាប័ណ្ណឆ្នោតខ្មែរ គឺ នៅមានច្រើនទីតាំងទៀត។

ដូចជានៅម្ដុំភ្លើងស្ដុបរំចេក (ផ្លូវច្រមុះជ្រូក) នីងនៅម្ដុំខាងត្បូងផ្សារបឹងឈូក។ល។ បច្ចុប្បន្នគេសង្កេតឃើញទីតាំងទាំងនេះ និងទីតាំងដទៃទៀតកំពុងបង្កើនសកម្មភាពយ៉ាងខ្លាំងដោយមិនខ្វល់ខ្វាយពីការបង្ក្រាបរបស់សមត្ថកិច្ចឡើយ បែបទំនងស្មានថា សមត្ថកិច្ចភ្លេច.. ព្រោះឃើញសមត្ថកិច្ចកំពុងនៅស្ងាត់ស្ងៀម។ ជាមួយនឹងភាពស្ងៀមស្ងាត់របស់សមត្ថកិច្ចនេះ បាននិងកំពុងធ្វើឱ្យមេកន្ទុយលេខឡើងដៃយ៉ាងខ្លាំង ។

ជាសេសនៅថ្ងៃចេញឆ្នោតសៀមម្ដងៗ គេតែងឃើញសកម្មភាពអ្នកចាក់ឆ្នោតនេះ ហាក់មមារញឹកខ្លាំងណាស់នៅតាមកន្លែងចាក់ឆ្នោតនានា ទាំងនៅក្នុងក្រុងបាត់ដំបង ទាំងនៅតាមបណ្ដាស្រុកនានា។ ប៉ុន្តែគេនៅរង់ចាំមើល៍ថា តើសមត្ថកិច្ចនឹងមានវិធានការបែបណាចំពោះល្បែងកន្ទុយលេខដែលកំពុងកើបលុយពីប្រជាពលរដ្ឋយ៉ាងចំហរ និង យ៉ាងត្រជាក់មេជើងនេះ.?

ដកស្រង់ពី៖កោះសន្តិភាព