Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់ផ្ទះឮឆ្កែព្រូស លុះងើបឆែកកាមេរ៉ាសុវត្ថិភាព បែកធ្លាយ​ពីសកម្មភាព​

  • Print

រាជធានីភ្នំពេញ ៖ ខណៈម្ចាស់ផ្ទះកំពុងតែសម្រាន្តយ៉ាងលង់លក់នោះ ស្រាប់តែឮឆ្កែព្រូសលុះងើបមកឆែកកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពលួចឆ្កឹះសោផ្ទះសង្ស័យមានគោលបំណងចូលលួចកាច់កម៉ូតូ ប៉ុន្តែមិនបានសម្រេចនោះទេ ក៏ត្រូវម្ចាស់ផ្ទះដេញចាប់បាន ហើយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះមួយកន្លែង ខាងក្រោយផ្ទះសំណាក់បៃតង តាមបណ្តោយផ្លូវ99R ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ ចំណែកម្ចាស់ផ្ទះក៏មិនស្គាល់អត្តសញ្ញាណផងដែរ ។ តាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះអុក ចាន់វាស្នា អាយុ៣៨ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានសម្រាន្តយ៉ាងលង់លក់ជាមួយនឹងប្រពន្ធ ។

តាមប្រភពដដែលបានបន្តថា លុះនៅវេលាម៉ោងកើតហេតុខាងលើនេះ ក៏ស្រាប់តែមានឆ្កែព្រួស ហើយម្ចាស់ផ្ទះក៏ដឹងខ្លួនបានមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងតែធ្វើសកម្មភាពឆ្កឹះសោផ្ទះ ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារតែឧបករណ៍មិនគ្រប់ ណាមួយឆ្កែព្រួសខ្លាំងពេក ក៏ត្រូវម្ចាស់ផ្ទះចាក់សោចេញមកក្រៅហើយនាំគ្នា៣ទៅ៤នាក់រត់ដេញតាមពីចំណុចកើតហេតុរហូតទៅដល់ក្រោយផ្ទះសំណាក់បៃតងក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋគាត់នាំគ្នាព្រួតវាយមួយដៃវាយមួយជើងបណ្តាលអោយរងរបួសទ្រោមខ្លួនយ៉ាងដំណំ ។

ភ្លាមៗនោះដែរ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១បានចុះទៅដល់ និងធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាល ចំណែកម្ចាស់ផ្ទះក៏បានប្រាប់សមត្ថកិច្ចថា ផ្ទះ របស់គាត់ ធ្លាប់ត្រូវបានចោរលួច២ទៅ៣ដងមកហើយ ទើបតែម្តងនេះទេដែលជនសង្ស័យធ្វើសកម្មភាពមិនបានសម្រេច ហើយម៉ូតូក្នុងផ្ទះមានចំនួន៣គ្រឿង ក្នុងនោះមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ និងមួយគ្រឿងទៀតម៉ាកស្មាសវី រីឯមួយគ្រឿងទៀតម៉ាកគុបមូល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទួលសង្កែទី១ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព