Social Network

ជិះសុខៗទៅបុកប៉ូលិស ចាប់ជាប់បែកធ្លាយខ្ទេច​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងចូលក្នុងបារាស់ត្រួតពិនិត្យច្បាប់ចរាចរណ៍របស់សមត្ថកិច្ច រួចក៏ជ្រុលទៅបុកសមត្ថកិច្ច បង្កការភ្ញាក់ផ្អើល លុះសមត្ថកិច្ចឃាត់ខ្លួនឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀននៅក្រោមកែបម៉ូតូចំនួនមួយកញ្ចប់ធំ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខប៉ុស្តិ៍ស្វាយបាក់ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

ជនសង្ស័យ២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះសុ ភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទដៃ ស្នាក់នៅម្តុំសំណង់១២ ខណ្ឌទួលគោក រីឯម្នាក់ទៀតឈ្មោះណា រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខបរជាងជួសជុលទូរស័ព្ទដៃ ស្នាក់នៅបច្ចុប្បន្នមិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពណ៌ក្រហម គ្មានស្លាកលេខ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដូនពេញបានអោយដឹងថា ដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញអោយតាមបណ្តាខណ្ឌទាំង១៤ធ្វើការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជារៀងរាល់ថ្ងៃតែម្តង ។

តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ អធិការនគរបាលខណ្ឌឬស្សីកែវបានធ្វើការដាក់គោលដៅនៅមុខនឹងប៉ុស្តិ៍ស្វាយប៉ាក ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងគ្មានស្លាកលេខនោះទេ ដោយពួកគេមិនបានចាប់អារម្មណ៍ឃើញសមត្ថកិច្ចកំពុងតែដាក់បារាស់ត្រួតពិនិត្យច្បាប់ចរាចរណ៍ និងអាវុធជាតិផ្ទុះ នឹងជាតិស្រវឹងនោះទេ ក៏ជិះបំបុកសមត្ថកិច្ច បណ្តាលឱ្យផ្អើលពេញកន្លែងត្រួតពិនិត្យ លុះពេលសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំនៅក្នុងបាស់តូចមួយក្រោមកែបម៉ូតូ ហើយជនសង្ស័យឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនអត់ដឹងថាថ្នាំញៀននៅក្រោមកែបម៉ូតូនោះទេ គ្រាន់តែមានគេផ្ញើយកទៅអោយគេតគ្នាដែរទេ ដោយជនសង្ស័យប្រាប់សមត្ថកិច្ចថា ប្រញាប់ទៅមើលប្រពន្ធឆ្លងទន្លេទៅវិញ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចធ្វើការកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព