Social Network

អត់មានចិត្ត​ខន្តី​នៅក្នុង​​​ថ្ងៃ​មង្គល​ការ​គេ​​ទេ​ឬ​?

ខេត្តកណ្ដាល ៖ សេចក្តីរាយការបឋមបានឲ្យដឹងថា កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១២ មីនា មានករណីហឹង្សាមួយបានកើតឡើងក្នុងរោងការមុខផ្ទះមួយកន្លែង ស្ថិតភូមិក្រោម ឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល រវាងកម្មកររត់តុជាមួយអ្នកចាក់មេក្រូក្នុងពិធីមង្គលការនេះ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ភាគីជនរងគ្រោះមានឈ្មោះធឿន សៀងហៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាកម្មកររត់តុការ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្កណ្ដាល របួសធ្ងន់ត្រង់សៀតផ្កាខាងស្ដាំ១កន្លែង ។

ចំណែកជនសង្ស័យម្នាក់ ឈ្មោះ រិន រ៉ាណូ ហៅជ្រុយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ចាក់មេក្រូ រស់នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាល។

ទាក់ទិនករណីខាងលើ ម្ចាស់ដើមការបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី១២ មីនា គាត់បានធ្វើពិធីរៀបអាពាហ៍ពិពាហ៍កូនប្រុស-ស្រី ។

លុះដល់ពេលយប់ ស្រាប់តែជនរងគ្រោះនិងជនសង្ស័យ ដែលជាអ្នករត់តុ និងអ្នកចាក់មេក្រូ បានមានទំនាស់កាប់ចាក់គ្នា ខណៈពេលចប់កម្មវិធីទៅហើយ ។ម្ចាស់ពិធីមង្គលការបន្តថា មុនពេលកើតហេតុការណ៍ខាងលើ គឺខាងចុងភៅបានរើអីវ៉ាន់(តុការ)ដើម្បីយកទៅផ្ទះគេវិញ ពេលនោះខាងជនសង្ស័យដែលកំពុងផឹកជាមួយជនរងគ្រោះក្នុងមានសភាពស្រវឹងខ្លាំង បាននិយាយឡូឡាតែម្នាក់ឯង ហើយជនសង្ស័យក៏ឃាត់កុំឲ្យមាត់ឡូឡាទៀត ។

ប៉ុន្តែជនរងគ្រោះមិនស្ដាប់ទេថែមទាំងនិយាយពាក្យមិនគប្បីទៅលើជនសង្ស័យ ភ្លាមនោះជនសង្ស័យខឹងខ្លាំង នឹងបានយកកែវស្រា គប់ទៅលើជនរងគ្រោះ ចំសៀតថ្កាខាងស្ដាំមួយកែវ បណ្ដាលឲ្យបែកហូរ ឈាមយ៉ាងខ្លាំង ។

ក្រោយកើតហេតុភ្លាមនោះ ជនសង្ស័យបានគេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិ និងបងប្អូននាំយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនជនបង្ក។

ដកស្រង់ពី៖កោះសន្តិភាព