Social Network

ចាប់​បាន​ម្នាក់ រត់​រួច​ម្នាក់ ក្រោយ​ស្ត្រី​ម្នាក់​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពចូលទៅលួចម៉ូតូ១គ្រឿងបានសម្រេច រួចបាននាំគ្នាជិះគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ឃើញទាន់និងស្រែកចោរៗធ្វើឲ្យជនសង្ស័យភ័យពេកក៏បានជិះម៉ូតូជ្រុលទៅបុករ៉ឺហ្គាលូបង្ហូទឹក បណ្ដាលឲ្យដួល ទើបត្រូវអ្នកភូមិចាប់បានម្នាក់រួចវាយទាត់ធាក់រងរបួសទ្រោមខ្លួន បន្ទាប់មកក៏ប្រគល់ជូននគរបាលសាកសួរនិងចាត់ការតាមច្បាប់ ចំណែកបក្ខពួកម្នាក់ទៀតបានជិះម៉ូតូ១គ្រឿងផ្សេងទៀតដែលជាមធ្យោបានធ្វើសកម្មភាពគេចខ្លួន បាត់ស្រមោល ។

តាមប្រភពព័ត័មានបានឲ្យដឹងថា នៅមុនកើតហេតុ មានជនសង្ស័យ២នាក់ខាងលើបាន ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាBeat ឌុបគ្នាទៅធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងខាងលើដែលម្ចាស់ទុកក្នុងផ្ទះ ហើយរវល់តែបោសសម្អាតផ្ទះផ្នែកខាងក្រោយ ស្របពេលនោះម្ចាស់ផ្ទះឃើញទាន់ស្រែកថា ចោរៗ ជួយចាប់ចោរ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយអ្នកភូមិជួយដេញតាមចាប់បានម្នាក់វាយទ្រោមខ្លួន រួចទើបប្រគល់ជូននគរបាលសាកសួរចាត់ការតាមច្បាប់ ចំណែកបក្សពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល ខណៈនគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនចាត់ការបន្តហើយ៕

ដកស្រង់ពី៖កោះសន្តិភាព