Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពុងតាមចាប់មុខសញ្ញាចោរម្នាក់ទៀត​ ករណី​លួួច​ស្លាក​លេខ​​ឡាន​

  • Print

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីលួចស្លាករថយន្តរបស់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលនៅថ្ងៃទី២៤ មីនា ។

នេះបើយោងតាមផេករបស់ស្នងការរាជធានីភ្នំពេញ ។ប្រភពឱ្យដឹងទៀតថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ក្នុងចំណោមបក្សពួក២នាក់ ពីបទលួចស្លាកលេខរថយន្ត ។

ជនសង្ស័យរូបនេះ ឈ្មោះ សៅ វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលគ្មានលេខ ភូមិ3 សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

វត្ថុតាងមានស្លាកលេខរថយន្ត6គូ (ស្មេី12សន្លឹក) ដែលមានភ្នំពេញ 2AR:4712 ចំនួន០២សន្លឹក។ ភ្នំពេញ 2AR:0509 ចំនួន០២សន្លឹក។ ភ្នំពេញ 2AB:6207 ចំនួន០២សន្លឹក ។ ភ្នំពេញ 2AS:2485 ចំនួន០២សន្លឹក ។ ភ្នំពេញ 2AU:6487 ចំនួន២សន្លឹក ។ ភ្នំពេញ 2BA:2430 ចំនួន០២សន្លឹក ។

សម្រាប់ឧបករណ៍សម្រាប់កាចសោកុងតាក់ម៉ូតូចំនួន១ ។ សោសម្រាប់ដោះ(ទួលវ៉ីស) ស្លាកលេខរថយន្តចំនួន5ដេីម ។ កាបូបខ្មៅ សម្រាប់ដាក់ស្លាកលេខចំនួន១ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរ និងបន្តស្រាវជ្រាវរកបក្សពួក និងកសាងសំណុំរឿងតាមនីតិវិធី ។

ដកស្រង់ពី៖កោះសន្តិភាព