Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពុង​ឈរ​ចាំ​ប្អូន​បើកទ្វារ​ផ្ទះ ស្រាប់​តែ​​ជនសង្ស័យ​មក​ឆ្មក់​តែ​មិន​សម្រេច

  • Print

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់វាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាពប៉ុនប៉ងវាយប្លន់យកកង់ និងទូរស័ព្ទដៃពីយុវជនម្នាក់ដែលកំពុងឈរចាំអ្នកផ្ទះចាក់សោទ្វារឲ្យ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី30 ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរវាលព្រះមេរុហ៍ ផ្ទះលេខ៣៣Eo ផ្លូវ១៧៨ ភូមិ២ ក្រុមទី៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យមានឈ្មោះ ផាន់ ភារម្យ ភេទប្រុស អាយុ31ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកឯជនរងគ្រោះមានឈ្មោះ រិន វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

បើតាមសម្តីពីបុរសម្នាក់ឈ្មោះ បូ រិន អាយុ៥២ឆ្នាំ ជាមួយឳពុករបស់យុវជនរងគ្រោះខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់ដែលជាជនរងគ្រោះបានជិះកង់មួយគ្រឿងទៅដើរលេងនៅខាងក្រៅ។

ហើយដល់យប់ជ្រៅពួកគាត់ដែលនៅផ្ទះក៏បានចាក់សោទ្វារផ្ទះនាំគ្នាចូលទៅសំរាកមុនជនរងគ្រោះ។

លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះក៏ជិះកង់ត្រឡប់មកពីដើរលេងវិញ រូចក៏គោះទ្វារឲ្យអ្នកនៅក្នុងផ្ទះមកចាក់សោបើកទ្វារឱ្យរូបគេចូលទៅខាងក្នុង។ បន្ទាប់មកប្អូនប្រុសរបស់ជនរងគ្រោះខាងលើ ក៏បានងើបមកចាក់សោបើកទ្វារ ដើម្បីឱ្យជនរងគ្រោះបានចូលទៅសំរាកនៅខាងក្នុង។

ប្រភពដដែលបន្តថា ខណៈពេលដែលជនរងគ្រោះឈរចាំប្អូនប្រុសរបស់ខ្លួនចាក់សោទ្វារ ក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានដើរមករកជនរងគ្រោះ និងបំរុងធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះយកទូរស័ព្ទដៃ និងកង់តែម្តង។

តែភ្លាមៗនោះ ជនរងគ្រោះដឹងខ្លួនទាន់ ក៏បានស្រែកថា «ចោរៗ» បណ្តាលឲ្យជនសង្ស័យភ័យក៏ព្យាយាមរត់គេចខ្លួនចេញពីកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុជួយដេញតាមពីក្រោយជនសង្ស័យខាងលើ រហូតធ្វើការស្ទាក់ចាប់បាននៅត្រង់ចំណុចខាងមុខវត្ត ឧណ្ណាលោម តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

បន្ទាប់មកប្រជាពលរដ្ឋក៏នាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឲ្យជនសង្ស័យទ្រោមខ្លួន រួចក៏ប្រគល់ទៅឲ្យសមត្ថកិច្ចធ្វើការនាំយកទៅសាកសួរ។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព