តាមប្រមាញ់៤ថ្ងៃទើបក្របួចជាប់ឧក្រិដ្ឋជនស្រី-ប្រុសក្នុងក្រុងបាវិត
- Details
- Category: Social Security News
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចស្នងការដ្ឋាននគបាល បានចុះបង្ក្រាបជនសង្សយ័ចំនួន៣នាក់ ដែលជាមេខ្លោង និងបក្សពួក ក្នុងករណីរក្សាទុកជួញដូរគ្រឿងញៀន និងកែច្នៃសារធាតុគីមីផ្សំខុសច្បាប់ ហើយបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី៦ មេសា នេះ រួមទាំងមានវត្ថុតាងគ្រឿងញៀនមួយចំនួនធំ និងសម្ភារប្រើប្រាស់ និងកែច្នៃគ្រឿងញៀនជាច្រើនទៀត។
លោកវរសេនិយ៍ឯកកែវ សុថា ស្នងការរងទទួលបន្ទុកផែននៃការិយាល័យប្រឆាំងគ្រឿងញៀនស្នងការ ដ្ឋាននគបាលខេត្តបានឲ្យដឹងថា ការចុះបង្ក្រាបនេះ បានអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ទោកឹង ឃន ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៣១ មីនា រហូតដល់ថ្ងៃទី០៣ មេសា ឆ្នាំ២០២០កម្លាំង និងមានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបាន ។
ករណីរក្សាទុកជួញដូរគ្រឿងញៀន និងកែច្នៃសារធាតុគីមីផ្សំខុសច្បាប់ចំនួន៣ទីតាំងផ្សេងគ្នា ក្នុងនោះ ទីតាំងទី១-នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ទីតាំងទី២-នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិតក្រុងបាវិត និងទីតាំងទី៣-នៅចំណុចសណ្ឋាគារសុបិន្តពិសេស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
រយៈពេល០៤ថ្ងៃក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ជាមេក្លោងនិងបក្សពួក៣នាក់ ស្រី១នាក់ ជាជនជាតិវៀតណាម ១-ឈ្មោះត្រឹង វឹកភូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម(ជាមេក្លោង) ២-ឈ្មោះវ៉ូ ហរ័ធឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ៣-ឈ្មោះង៉ូ ធីអៀងថាន់ ភេទស្រីអាយុ១៨ឆ្នាំជនជាតិវៀតណាម ។
ដកស្រង់ពី៖កោះសន្តិភាព