Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខាង​បន្លំ​ដូរ​លុយ​តាម​វី​ង និង​ហាង ចប់​ត្រឹម​ហ្វេ​ស​ប៊ុ​ក

  • Print

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងដើរបន្លំដូរលុយតាមកន្លែងវីងវេរលុយ និងហាងលក់ទំនិញផ្សេងៗ ត្រូវបានជនរងគ្រោះបង្ហោះរូបភាពតាមបណ្ដាញសង្គមហ្វេសប៊ុកជាញឹកញាប់នោះ ពេលត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើ សហការជាមួយនឹងកម្លាំងស្នងការនគរបាលខេត្តកណ្តាល ឃាត់ខ្លួនបានហើយ កាលពីម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចបុរីជីបម៉ុង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើឈ្មោះ ខុត ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខមិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន និងបក្សពួកម្នាក់ទៀតឈ្មោះ ប៊ុន ធី (រហស្សនាម ធីដៃ១ពាន់ ) ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ ។ ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន ម៉ូតូស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN 7787 មួយគ្រឿង ជារបស់ជនសង្ស័យ ។

តាមសម្តីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះបាន គឺដោយសារតែមានការបង្ហោះរូបភាពតាមបណ្ដាញសង្គមហ្វេសប៊ុកតៗគ្នាថា ជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពបន្លំលួចលុយនៅតាមកន្លែងវេរលុយវីង និងហាងលក់ដូរផ្សេងៗ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ។

លោកនាយប៉ុស្តិ៍នគរបាលបានបន្តថា ក្រោយមកលោកអធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចទាំង៧ប៉ុស្តិ៍ ធ្វើការល្បាតក្នុងមូលដ្ឋានទាំងយប់ទាំងថ្ងៃ គាប់ជួនពេលនោះដែរ ខណៈកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានល្បាតមកដល់ក្នុងបុរីមួយកន្លែង ក៏ប្រទះឃើញបុរសជាជនសង្ស័យ២នាក់នេះកំពុងជិះម៉ូតូស្កុបពីមួយគ្រឿងគួរឲ្យសង្ស័យ ទើបសមត្ថកិច្ចសុំឃាត់ធ្វើការត្រួតពិនិត្យ ក៏ប្រទះឃើញបុរសម្នាក់ ដែលល្បីថា ប្រព្រឹត្តបទល្មើសបន្លំលួចលុយនៅតាមកន្លែងវេរលុយវីង និងហាងលក់ទំនិញដូចក្នុងបណ្ដាញសង្គមដែលគេបង្ហោះតៗគ្នា ពេលនោះកម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្តង ។

នៅពេលដែលសមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពបន្លំលួចលុយនៅតាមកន្លែងវេរលុយវីង និងហាងលក់ទំនិញផ្សេងៗនៅក្រុងតាខ្មៅពិតប្រាកដមែន ។ ចំណែកជនរងគ្រោះដែលបានបង្ហោះរូបជនសង្ស័យធ្វើសកម្មភាពនេះ គឺនៅខេត្តកណ្តាល។

ក្រោយពេលសាកសួររួចហើយ ជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ច ប៉ុស្តិ៍នគរបាលចាក់អង្រែលើ សហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តកណ្ដាល ដើម្បីឱ្យមកទទួលយកជនសង្ស័យទៅសាកសួរ និងចាត់ការបន្ត ព្រោះថា ករណីនេះជនសង្ស័យបានប្រព្រឹត្តិឡើងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ៕

ដកស្រង់ពី៖កោះសន្តិភាព