Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​មិនធម្មតាទេ! ស្ត្រី២នាក់​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែងត្រូវ​ចាប់ខ្លួនហើយ​

  • Print

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៥និង៤៥នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២០ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដែលមុខសញ្ញាចំនួន២នាក់កំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចភូមិថ្មី ផ្លូវរថភ្លេីង ស្ថិតនៅក្នុង ក្រុមទី១០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

ជនសង្ស័យទាំង២នាក់ខាងលើ ម្នាក់ឈ្មោះ ខុន ភារម្យ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ស្រុកកំណេីត ស្រុកបាភ្នំ ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ និងម្នាក់ទៀតឈ្មោះសួន ស្រីនាង ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណេីតនៅខេត្តព្រៃវែង និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

ក្នុងការចុះបង្ក្រាបករណីខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន១១កព្ចាប់ (ក្នុងនោះ២កញ្ចប់ធំ និង៩កញ្ចប់តូច), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង, ទូរស័ព្ទ២គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់និងវេចខ្ចប់មួយចំនួនទៀតផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព