Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​មានទាំង​ប្រុសទាំង​ស្រី​ជាង១០​នាក់ពពាក់ពពូនក្រោយផ្សារ​​ត្រូវអស់លក្ខណ៍​

  • Print

ខេត្តសៀមរាប ៖ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត និង លោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងដោយលោកវរ សេនីយ៍ឯក ហង្ស សូផាតភីរម្យ ប្រធានការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ចុះប្រតិបត្តិការចុះបង្ក្រាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់នៅចំណុចខាងក្រោយផ្សារលើធំថ្មី ទើបឈានដល់ធ្វើការឃាត់ខ្លួនបានក្រុមអ្នកលេងល្បែងប្រុសស្រីចំនួន១១នាក់ ។

ហេតុការណ៍ចុះប្រតិបត្តិការបង្ក្រាបករណីខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចតូបជួលលក់អីវ៉ាន់ចាប់ហ៊ួយ ខាងក្រោយផ្សារលើ ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ ប្រធានការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បានឃាត់ខ្លួនក្រុមអ្នកលេងល្បែងខុសច្បាប់ចំនួន១១នាក់រួមមាន ១-ឈ្មោះ លាង ស្រីលុច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ២-ឈ្មោះ ទ្រុល គឹមហាប់ ភេទស្រី អាយុ២២ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ៣-ឈ្មោះ ហ៊ីម សុគ័ន ភេទស្រី អាយុ២៤ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ៤-ឈ្មោះ ឆៅ ស្រីទូច ភេទស្រី អាយុ៣២ឆ្នាំ ជាមេការហាង ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

៥.ឈ្មោះ ឆេង ពន្លឺ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ៦-ឈ្មោះ ហង្ស ដាលីន ភេទស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកហាង ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ៧-ឈ្មោះ ឈឿត ហួត ភេទស្រី អាយុ៣៧ឆ្នាំ ជាបុគ្គលិកហាង ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ៨-ឈ្មោះ ហ៊ិន ហាទីន ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ៩-ឈ្មោះ អេង ណារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ១០-ឈ្មោះ ទុយ វណ្ណី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ១១-ឈ្មោះ សែន សុខសំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។

វត្ថុតាងដែលដកហូតបានរួមមាន គ្រាប់ក្រឡុកឡូតូ, កាតុងលេងឡូតូចំនួន៣០សន្លឹក, បៀរចំនួន៣ហូ, ៤-ម៉ូតូចំនួន៤គ្រឿង ។ ចំណែកមេស៊ីសងបានរត់គេចខ្លួនបាត់ ។

ក្នុងចំណោមក្រុមអ្នកលេងល្បែងខាងលើនេះដែរ ក្នុងនោះក៏មានស្ត្រីកូនខ្ចីម្នាក់ផងដែរ។ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា ដោយមានការឯកភាពពីលោកស្នងការ ក៏ដូចលោក ស្នងការរង បានឱ្យក្រុមអ្នកលេងល្បែងប្រុសស្រីទាំង១១នាក់ខាងលើធ្វើកិច្ចសន្យា ដោយសារនេះជាលើកទី១ ទើបធ្វើការអប់រំ រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព