Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដក​កាំភ្លើងនិងមានសម្ដីមិន​សមរម្យ​ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ម្នាក់រងពិន័យកងកម្លាំង

  • Print

រាជធានីភ្នំពេញ ៖ លោកអនុសេនីយ៍ឯក ទេព ចាន់មុនី មានតួនាទីជានាយរងផ្នែក នៃការិយាល័យឧក្រិដ្ឋវិទ្យា ត្រូវបានអង្គភាពហៅមកអប់រំ ណែនាំ និងដាក់ពិន័យកងកម្លាំង នៅអង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ក្រោយមានការប៉ះទង្គិចពាក្យសម្ដី និងកាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋ ។

បើយោងតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ក៏បានបំភ្លឺដែរថា ចំពោះរូបភាពវីដេអូដែលបានចែកចាយ នៅតាមបណ្ដាញសង្គមហ្វេសប៊ុកនោះ លោកអនុសេនីយ៍ឯក ទេព ចាន់មុនី គ្មានចេតនាក្នុងការយកកាំភ្លើងរបស់ខ្លួន ទៅគំរាមប្រជាពលរដ្ឋនោះទេ ពោលគឺ នៅពេលនោះ លោកគ្រាន់តែដកកាំភ្លើងចេញពីក្នុងរថយន្ត ដើម្បីសៀតចង្កេះ ហើយបម្រុងចូលផ្ទះ តែប៉ុណ្ណោះ ។

ទោះជាយ៉ាងណា សាមីខ្លួនគឺលោក ទេព ចាន់មុនី បានធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសរបស់កងកម្លាំង ។សូមជម្រាបថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តែងតែក្រើនរម្លឹក និងដាស់តឿនមន្ដ្រីនគរបាលទាំងអស់ ចំណុះអង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មិនត្រូវប្រព្រឹត្តទង្វើណា ដែលផ្ទុយពីច្បាប់ ឬវិន័យកងកម្លាំងនោះទេ ។

ប្រសិនបើរកឃើញថា មន្ដ្រីណាប្រព្រឹត្តខុស នឹងមិនអត់ឱនឲ្យឡើយ ។ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដែលបានផ្ដល់ព័ត៌មាន និងរាយការណ៍ព័ត៌មានផ្សេងៗ មកកាន់នាយកដ្ឋាន «វិន័យ នាំមកនូវសេចក្ដីថ្លៃថ្នូរ» ៕

ដកស្រង់ពី៖កោះសន្តិភាព