Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹម​៤​ខែ​ដើមឆ្នាំ​​នេះ បង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធគ្រឿងញៀន​ជាង​៧​ពាន់​​នាក់

  • Print

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំបូកសរុបការងារប្រយុទ្ធប្រឆាំងគ្រឿងនៃមន្ទីរប្រឆាំងគ្រឿងញៀនរបស់អគ្គស្នងការនគរបាលជាតិផ្តោតលើការបង្ក្រាបក្រុមឧក្រិដ្ឋជន និងជនពាក់ព័ន្ធគ្រឿងញៀនទូទាំងក្នុងរយៈពេល៤ ខែដើមឆ្នាំ២០២០នេះ បានធ្វើការឃាត់ខ្លួនមនុស្សជាង៧០០០នាក់ ក្នុងនោះមានជនបរទេសជាង១០០ នាក់ ។

នេះបើយោងតាមរបាយការណ៍ដែលមន្ទីរប្រឆាំងគ្រឿងញៀនទទួលបាន ក្រោយពីកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ៤ខែដើមឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការអនុវត្តបន្តកាលពីព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០នេះ ។

កិច្ចប្រជុំនោះក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ក ជីតូ អគ្គស្នងការរងនគរបាលជាតិ ដែលលោកនាយឧត្តមសេនីយ៍បានមានប្រសាសន៍ថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ បានចំនួន៣៥៧២ករណី ឃាត់មនុស្សចំនួន៧០៤១នាក់ ស្ត្រីចំនួន៤៣៥នាក់ ក្នុង នោះអ្នកជួញដូរ២១៤៣ករណី ឃាត់ខ្លួនចំនួន៣៩៣៣នាក់ ។

របាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនោះដែរ ក៏បានឃាត់ខ្លួន ជនបរទេសចំនួន១១៤នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ក្នុងនោះមានជនជាតិវៀតណាមចំនួន៧៥នាក់, ចិន២១នាក់, ថៃ៥នាក់, ឡាវ៣នាក់, ហ្វីលីពីន២នាក់, សិង្ហបុរី២នាក់, អង់គ្លេស២នាក់, ជប៉ុន១នាក់, ឥណ្ឌូនេស៊ី១នាក់, ហុងកុង១នាក់ និងភូមា១នាក់ ។

ដោយឡែកគ្រឿងញៀនដែលចាប់បានក្នុងរយៈពេល៤ខែនោះ គឺមានចំនួនជាង ១៩២គីឡូក្រាម កញ្ឆាស្រស់ចំនួន១៨០,៤៩០ដើម និងកញ្ឆាស្ងួតចំនួន២២៥គីឡូក្រាម ។

បើតាមការបញ្ជាក់ពីមន្ទីរប្រឆាំងគ្រឿងញៀនបានលើកឡើងទៀតថា ករណីធំៗចាប់ពីមួយរយក្រាមឡើងទៅក្នុងរយៈពេល៤ខែនេះ សមត្ថកិច្ចជំនាញបង្ក្រាបបានចំនួន៥៩ករណីឃាត់ខ្លួន១២៧នាក់ ស្រី១៤នាក់ ក្នុងនោះមានមេខ្លោង២៧នាក់ និងបណ្តាញចំនួន១០០នាក់ រឹបអូសគ្រឿងញៀនបានជាង១៦៩គីឡូក្រាម និងបញ្ជូនទៅតុលាការជាង២០នាក់ ។

នៅក្នុងកិច្ចប្រជុំនោះដែរ នាយឧត្តមសេនីយ៍ ម៉ក ជីតូ ក៏បានជំរុញដល់នគរបាលជាតិនៃមន្ទីរប្រឆាំងគ្រឿងញៀនទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ចំពោះបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ មានជំហរក្នុងកិច្ចការបង្ក្រាបគ្រឿងញៀន ប្រកបដោយវិជ្ជាជីវៈជាមន្ត្រីនគរបាល និងមិនត្រូវលើកលែង ដាច់ខាត ចំពោះជនពាក់ព័ន្ធគ្រឿងញៀននោះឡើយ ខណៈគ្រឿងញៀននេះបាននិងកំពុងធ្វើឲ្យមានការ ព្រួយបារម្ភយ៉ាងខ្លាំងក្នុងសង្គម និងប្រទេសជាតិទាំងមូលនេះ ៕

ដកស្រង់ពី៖កោះសន្តិភាព