Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ខ្ចី​ម៉ូតូ​មិត្ត​ភក្តិជិះ​ដើរ​លេង​ លុះ​មក​វិញ​​ ត្រូវ​ជន១ក្រុមធ្វើសកម្មភាព​​បានសម្រេច​

  • Print

រាជធានីភ្នំពេញ ៖ បុរសម្នាក់ខ្ចីម៉ូតូមិត្តភក្តិជិះដើរលេង លុះត្រឡប់មកដល់មុខបន្ទប់ជួល ខណៈកំពុងតែឈប់ម៉ូតូចាក់សោចូលបន្ទប់ជួល ស្រាប់តែមានជនសង្ស័យមួយក្រុមធ្វើសកម្មភាពយកដែកគាស់ និងមួកសុវត្ថិភាពវាយប្លន់ម៉ូតូពីជនរងគ្រោះទៅបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង ៣០នាទីរំលងឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងលេខ៧៧ BT នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ជនរងគ្រោះឈ្មោះចន សុខប្រណិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅបន្ទប់ជួលមួយកន្លែងនៅក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ចំណែកម៉ូតូមួយគ្រឿងដែលជនសង្ស័យយកទៅបាត់ម៉ាកស៊ុយហ្សុ៊គីឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GB-០០០៨ ។តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅល្ងាចមុនពេលកើតហេតុ គាត់បានខ្ចីម៉ូតូមួយគ្រឿងខាងលើពីមិត្តភក្តិ ជិះដើរលេង រហូតដល់វេលាម៉ោងកើតហេតុ នៅពេលគាត់ត្រឡប់មកដល់មុខបន្ទប់ជួលវិញបានឈប់ម៉ូតូចាក់សោទ្វាររបងដើម្បីយកម៉ូតូចូលទៅខាងក្នុងបន្ទប់ ស្រាប់តែពេលនោះក៏មានជនសង្ស័យមួយក្រុមជិះម៉ូតូម៉ាកហុងដាឌ្រីមចំនួន២គ្រឿងមិនចាំស្លាកលេខ មកពីក្រោយរួចក៏បានយកដែកគាស់និងមួកសុវត្ថិភាពវាយមកលើគាត់ ធ្វើឱ្យគាត់រត់ស្រែកឲ្យគេជួយ ពេលនោះក្រុមជនសង្ស័យបានជិះម៉ូតូរបស់គាត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានរត់មកឡើងដល់ផ្លូវ២៧១ មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ក៏បានប្រាប់ទៅអ្នកលក់ដូរនៅខាងមុខពេទ្យ និងរាយការណ៍ទៅសមត្ថកិច្ច ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បាននាំជនរងគ្រោះចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យ រួចហើយបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន ដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព