Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​កន្លែង​​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ឃាត់ខ្លួនជិត​៣០​នាក់

  • Print

រាជធានីភ្នំពេញ ៖ ទីតាំងសង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌ បានបើកប្រតិបត្តិការចុះបង្ក្រាប កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះក៏មានការសហការចូលរួមពីកម្លាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី៣ ផងដែរ ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួនជាង៥០នាក់ និងធ្វើការដកហូតបានវត្ថុតាងរួមមាន មាន់ចំនួន៥ក្បាល (ងាប់ចំនួន២ក្បាល), ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន១គ្រឿង, កម្រាលសម្រាប់លេងអាប៉ោងចំនួន១ផ្ទាំង, ចានសម្រាប់បាញ់មេអាប៉ោងចំនួន១, កាធុនជ័រទ្រចានអាប៉ោងចំនួន១, ស្កុតរុំជើងមាន់ចំនួន៨ដុំ, កន្ត្រកដាក់មាន់ចំនួន៥, ផ្តិលជ័រគ្របចានអាប៉ោងចំនួន១, ក្តារជ័រសម្រាប់បង្អួតមាន់ចំនួន១, ស៊ុមដែកសម្រាប់ក្រុងមាន់ចំនួន១, កៅអីជ័រមួយចំនួន, ប័ណ្ណសារព័ត៍មានចំនួន១៣សន្លឹក, ទូរស័ព្ទដៃចំនួន ២០គ្រឿង និងម៉ូតូចំនួន៣គ្រឿងរួមមាន ១-ម៉ូតូម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GI-៣៧៥៨, ២-ម៉ូតូម៉ាកហុងដាស្គូបពី ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ ១IF-៥៦៣២ និង៣-ម៉ូតូម៉ាកហុងដា ធុនសេ១២៤ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ កណ្តាល ១G-៦៨២៨ ។

អធិការនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ទោ ម៉េង វិមានតារា បានអោយដឹងថា ដោយទទួលបានព័ត៌មានរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថា មានការបើកលេងល្បែងស៊ីសង ដូចជាបញ្ជល់មាន់ជល់, បៀ និងអាប៉ោងនៅចំណុចខាងលើរួចមក កម្លាំងនគរបាលបានបើកការស្រាវជ្រាវ និងឈានទៅធ្វើការបង្ក្រាបជាក់ស្តែងតែម្តងទៅ ។

លោកអធិការបន្តថា ក្រោយការសាកសួរនាំយ៉ាងល្អិតល្អរួចមក មនុស្សមួយចំនួនត្រូវបានអនុញ្ញាតអោយត្រឡប់ទៅលំនៅឋានវិញ ដោយធ្វើការអប់រំ ដោយឡែកមនុស្សចំនួន២៧នាក់ប៉ុណ្ណោះដែលត្រូវបានធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន និងត្រៀមកសាងសំណំុរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព