Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងអាវុធហត្ថបង្រ្កាបសិប្បកម្មគ្មានលិខិតអនុញ្ញាត នៅស្រុកវាលវែង និងដកហូតវត្ថុតាង ព្រមទាំងឧបករណ៍កែច្នៃមួយចំនួន

  • Print

(ពោធិ៍សាត់)៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់, កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកវាលវែង សហការជាមួយមន្ត្រីបរិស្ថាន ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ (កន្លែងសិប្បកម្មកែច្នៃឈើ) សង្ស័យគ្មានលិខិតអនុញ្ញាត ដោយដកហូតនូវវត្ថុតាង (ឈើ និងឧបករណ៍កែច្នៃ) ផងដែរដើម្បីយកមកបន្តនីតិវិធី។

ករណីបង្រ្កាបកន្លែងសិប្បកម្មកែច្នៃឈើខាងលើ ធ្វើឡើងនៅវេលាម៉ោង១២៖០៣នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចរោងសិប្បកម្មពីកន្លែងផ្សេងគ្នា ស្ថិតក្នុងភូមិក្រពើពី ឃុំក្រពើពី ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រោយការចុះបង្ក្រាបកម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន៖ ឈើអារប្រភេទលេខ២ សរុបចំនួន ៩៧ដុំ ស្មើនឹងចំនួន ៦,២០៥ម៉ែត្រត្រីគុណ និងតាបវាលចំនួន ១គ្រឿងផងដែរ ចំណែកជនប្រព្រឹត្តរត់គេចបាត់។

វត្ថុតាង (ឈើ និងឧបករណ៍) ដែលកម្លាំងរិបអូសដកហូតទាំងអស់ ប្រគល់ទទួលជូនមនមន្រ្តីបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុស រក្សាទុក និងចាត់ចែងបន្តនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS