ម្តាយស្តីបន្ទោស តិចតួច រឿងយកសត្វឆ្កែ ទៅធ្វើគ្រឿងក្លែម ចិត្តខ្លាំងចងក សម្លាប់ខ្លួនឯង
- Details
- Category: Social Security News
កណ្តាល៖ យុវជនម្នាក់ ត្រូវប្រជាពលរដ្ឋ ប្រទះឃើញ បានចងកសម្លាប់ខ្លួន នៅលើដើមឈើ កាលពីវេលាម៉ោង ៤ព្រឹក ថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៤ នេះ ត្រង់ចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ។
លោក ប៉ា សំអ៊ិត អធិការស្រុកកៀនស្វាយ បានឲ្យដឹងថា យុវជនគិតខ្លីរូបនេះ ឈ្មោះ ជុំ ពន្លក អាយុ ២១ឆ្នាំ មុខរបរធ្វើសំណង់ រស់នៅភូមិ-ឃុំកើតហេតុ។ ម្តាយយុវជនរងគ្រោះឈ្មោះ ជុំ ចេង អាយុ៥៥ឆ្នាំ បានរៀបរាប់ថា កូនរបស់គាត់ បានចេញពីផ្ទះបាត់២ ៣ថ្ងៃមកហើយ ក្រោយពីរូបគាត់ស្តីបន្ទោសរឿងយកឆ្កែ ទៅធ្វើស៊ីជាមួយ មិត្តភក្តិរបស់គេ ។ ប្រភពបន្តថា លុះថ្ងៃកើតហេតុ ក៏បានប្រទះឃើញកូនរបស់គាត់ ចងកសម្លាប់ខ្លួន នឹងមែក គគីរ ដែលមានកម្ពស់១០ម៉ែត្រស្លាប់ បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ និងធ្វើកោសល្យវិច្ច័យឃើញថា យុវជនខាងលើពិតជាបានស្លាប់ដោយការចងកសម្លាប់ខ្លួនប្រាកដមែន ហើយប្រគល់សពឲ្យក្រុមគ្រួសាររៀបចំ ធ្វើបុណ្យតាមប្រពៃណី៕