Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដូវវស្សា​ចូល​មក​ដល់ ស្នងការ​ខេត្ត​ដាក់​បញ្ជា​ដល់​កម្លាំង​នៅ​តាម​ឆ្នេរសមុទ្រ

  • Print

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមម៉ោង២រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅខេត្តព្រះសីហនុ ធាតុអាកាសលើផ្ទៃសមុទ្រមេឃនៅតែមានភាពអួអាប់មានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង ខ្យល់បក់បង្គួរ និងមានរលកនៅចន្លោះឃ្លងបង្គួរ។

ស្ថានភាពបែបនេះលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទេចរណ៍ និងនគរបាលចរាចរណ៍ផ្លូវទឹកឲ្យពង្រឹងតាមគោលដៅ និងណែនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចុះលេងទឹកសមុទ្រនៅតាមឆ្នេរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំចុះលេងឃ្លាតឆ្ងាយពីមាត់ឆ្នេរត្រឹមរយៈចម្ងាយ០៥ម៉ែត្រចុះ, និងបានហាមមិនឲ្យក្មេងតូចៗអាយុប្រហែល៧ឆ្នាំចុះចូលលេងទឹកដោយហេតុថា នេះជារដូវភ្លៀងអាចមានរលកធំៗ ខ្យល់បក់ខ្លាំងជាយថាហេតុ។

ចំណែកនៅតាមបណ្តាកោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ចុះធ្វើការណែនាំ និងផ្សព្វផ្សាយដល់ទូកនេសាទ ទូកដឹកទំនិញ និងទូកដឹកអ្នកទេសចរណ៍តាមសមុទ្រឲ្យបង្កើនការប្រុងប្រយ័ត្នពេលមានភ្លៀងខ្យល់ ឬរលកខ្លាំង។

លោកឧត្តមសេនីយ៍ស្នងការក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ការណែនាំពីមន្ត្រីជំនាញទាំងអស់ដើម្បីចៀសផុតពីឧបទ្ទវហេតុផ្សេងៗ៕

ដកស្រង់ពី៖កោះសន្តិភាព