Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាន​ល្មើសច្បាប់​ចរាចរណ៍​ហាក់​ងើប​ឡើង​​វិញ កំពុង​ធ្វើ​ឱ្យ​សង្ស័យ​!

  • Print

ខេត្តបាត់ដំបង ៖ រថយន្តដឹកជញ្ជូនគ្រប់ប្រភេទ ដែលបានបាត់មុខមួយរយៈក្នុងអំឡុងពេលមន្ត្រីចរាចរណ៍ចុះរឹតបន្ដឹង និងអនុវត្តច្បាប់ចរាចរណ៍ថ្មីកន្លងទៅនេះ ស្រាប់តែពេលនេះ បែរជាបានស្ទុះងើបព្រោងព្រាតឡើងវិញ ហើយដឹកទំនិញយ៉ាងសំពីងសំពោងទ្វេរដង បើកឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់មន្ត្រីចរា ចរណ៍នានាចូលក្នុងក្រុងយ៉ាងរលូន បើទោះជាលោកស្នងការរងទទួលបន្ទុកចរាចរណ៍ម្នាក់អះអាងថា ធ្លាប់បានចាប់ឲ្យម្ចាស់យានយន្តទាំងនោះ ធ្វើការកែតម្រូវអស់ហើយក្ដី។

ដែលសកម្មភាពនេះ ធ្វើឲ្យមានការសង្ស័យថា អាចជាការត្រូវរ៉ូវគ្នារវាងមន្ត្រីចរាចរណ៍ និងម្ចាស់រថយន្ត។បើតាមការកត់សម្គាល់រថយន្តដែលល្មើសច្បាប់ចរាចរណ៍ទាំងនោះ មានដូចជា៖ រថយន្តធុនធ្ងន់ដឹកទំនិញចូលក្រុង ឬទីប្រជុំជនបំពានស្លាកសញ្ញាហាមឃាត់ រថយន្តតទ្រុងដឹកសំពីងសំពោង និងរថយន្តទួរីសប្រភេទ១២កៅអី (សាំយ៉ុង) កែច្នៃតទ្រុងដឹកលើសចំណុះ។ល។

រថយន្តប្រភេទនេះមួយចំនួនធំ ហាក់បានបាត់មុខ នៅក្នុងអំឡុងនៃការចុះរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ថ្មី កាលប៉ុន្មានខែមុននេះ។ ប៉ុន្តែពេលនេះស្រាប់តែរថយន្តល្មើសច្បាប់ទាំងនេះ បានលេចមុខព្រោងព្រាតលើដងផ្លូវនានា ខណៈសមត្ថកិច្ចហាក់ទន់ដៃ ដែលគេសង្ស័យថា អាចជាការត្រូវដងត្រូវផ្លែ ជាមួយនឹងម្ចាស់រថយន្តល្មើសច្បាប់ទាំងនេះ ទើបបើកដៃឲ្យមានរថយន្តល្មើសច្បាប់ធ្វើចរាចរណ៍យ៉ាងរលូនបែបនេះ។

កាលពីថ្ងៃទី២៦ មិថុនា វេលាម៉ោង៧និង៣០នាទីយប់ រថយន្តម៉ាកសាំយុង(១២កៅអី) ចំនួន៣គ្រឿង ដែលតទ្រុងលយទៅខាងក្រោយ និងដឹកលើដំបូលខ្ពស់យ៉ាងសំពីងសំពោង ត្រូវបានគេប្រទះឃើញជាប់ភក់យ៉ាងប្រសេកប្រសាច នៅក្បែររង្វង់មូលលោកតាដំបងគ្រញូង ចំកណ្ដាលក្រុងបាត់ដំបង។

រថយន្តទាំង០៣គ្រឿងបានជួយអូសគ្នានៅទីនោះ អស់រយៈពេលប្រហែល១ម៉ោង តែមិនរំខានដល់មន្ត្រីចរារចណ៍ណាម្នាក់ឡើយ។ នៅកន្លែងកើតហេតុ ក្រុមអ្នកបើករថយន្តដឹកសំពីងសំពោង បាននិយាយថា ពួកគេបានដឹកទំនិញមកពីព្រំដែនប្រទេសថៃ តាមផ្លូវជាតិលេខ៥។ ប៉ុន្តែនៅពេលសួរថា បើរថយន្តកែច្នៃតទ្រុងដឹកសំពីងសំពោងម្លឹងៗ តើមន្ត្រីចរាចរណ៍មិនចាប់ទេ ពេលបើកឆ្លងកាត់គោលដៅត្រូតពិនិត្យ ?យុវជនម្នាក់ដែលកំពុងរៀបចំសណ្ដោងរថយន្តកំពុងជាប់ភក់បានឆ្លើយយ៉ាងដូច្នេះថា « ធ្វើម៉េចបង.! ធម្មតាយើងអ្នករកស៊ី មានតែសម្របសម្រួលត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចនឹងហើយ ទើបអាចដឹកអុីចឹងបាន។

ពួកខ្ញុំ គ្រាន់តែដឹកដើរលក់ទេ តែក៏ត្រូវបង់លុយឲ្យខាងចរាចរណ៍ដែរ បើមិនចឹងទេ មិនអាចរកស៊ីបានទេ»។ សំនួរ៖ ចុះពេលថ្ងៃធ្លាប់ដឹកចឹងទេ ? បុរសម្នាក់ទៀតបានឆ្លើយថា «បើមានទំនិញ មិនថាយប់ឬថ្ងៃទេ ពួកខ្ញុំដឹកគ្រប់ពេល។ ប៉ុន្តែមន្ត្រីចរាចណ៍ហាមមិនឲ្យបើកឆ្លងកាត់គោលដៅនៅជាយៗក្រុងទាំងថ្ងៃទេ ព្រោះខ្លាចគេឃើញ។ គេបង្គាប់ឲ្យបើកចូលក្នុងក្រុង តាមច្រកតូចៗឬច្រកណា ដែលស្ងាត់គ្មានមន្ត្រីចរាចរណ៍យាម។

ប៉ុន្តែក៏ត្រូវផ្ដល់ដំណឹងជាមុន ដើម្បីបង់ក្បាលឡាន ឬ ត្រូវបង់ប្រចាំខែដែរ»។រថយន្តដែលគេសង្កេតឃើញ កំពុងប្រព្រឹត្តបទល្មើសចរាចរណ៍សព្វថ្ងៃនេះ មានដូចជា៖ «រថយន្តខ្នាតយក្សដឹកទំនិញចូលក្នុងក្រុងបំពានស្លាកសញ្ញាហាមឃាត់ រថយន្តខ្នាតយក្សតទ្រុងដឹកសំពីងសំពោង (សព្វថ្ងៃរថយន្តនេះកំពុងដឹកអង្កាមព្រោងព្រាតលើផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៥៧) និង រថយន្តទុរីសប្រភេទ១២កៅអី កែច្នៃតទ្រុងលយវែងទៅក្រោយ និង ទៅលើ ដឹកសំពីងសំពោង»។

រថយន្តទាំងនេះ ត្រូវគេសង្កេតឃើញ បាននិងកំពុងធ្វើចរាចរណ៍យ៉ាងរលូន ឆ្លងកាត់តាមគោលដៅកម្លាំងចរាចរណ៍ខេត្ត គ្រប់ទីកន្លែង តែមិនត្រូវបានមន្ត្រីចរាចរណ៍ទើសភ្នែកឡើយ បើទោះជាមេដឹកនាំ ក្រុមមន្ត្រីចរាចរណ៍នេះ អះអាងដដែលៗថា រថយន្តដឹកទំនិញបែបនេះ បាននិងកំពុងបំពានច្បាប់ចរាចរណ៍ក្ដី។

លោកសាត គឹមសាន ស្នងការរងទទូលខុសត្រូវលើការិយាល័យចរាចរណ៍ជើងគោកខេត្ត បានបញ្ជាក់ប្រាប់កោះសន្តិភាពរួចហើយថា «រថយន្តដែលកែច្នៃ តទ្រុងដឹកទំនិញសំពីងសំពោងដូចការលើកឡើងនេះ គឺ«ពិតជាខុសច្បាប់»។

លោកថា កន្លងមក លោកបានបញ្ជាឲ្យមន្ត្រីជំនាញចុះចាប់ និង បានណែនាំឲ្យម្ចាស់យានយន្ត កាត់ទ្រុងចេញ កែតម្រូវដូចដើមវិញអស់ហើយ គ្មាននៅសេសសល់ទេ ថែមទាំងបានឲ្យម្ចាស់យានយន្តទាំងនោះធ្វើកិច្ចសន្យាទៀតផង។

ដោយឡែក រថយន្តខ្នាតយក្សតទ្រុងដឹកអង្កាមខ្ពស់កប់មេឃ ដែលកំពុងធ្វើចរាចរណ៍ទាំងយប់ទាំងថ្ងៃ លើផ្លូវជាតិលេខ៥ និងលេខ៥៧វិញ លោកអុឹម អង្សា អនុប្រធានការិយាល័យចរាចរណ៍ខេត្ត ដែលមានតួនាទីដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យបច្ចេកទេសយានយន្តលើផ្លូវនានា បាននិយាយដដែលៗថា «រថយន្តធំៗ ដែលតទ្រុងដឹកអង្កាមយ៉ាងមមាញឹកលើផ្លូវជាតិសព្វថ្ងៃនេះ គឺមិនត្រិមត្រូវតាមច្បាប់ទេ»។លោកអុឹម អង្សា អះអាងថា រថយន្តនោះតទ្រុងដឹកអង្កាមសំពីងសំពោងខុសច្បាប់ តែមន្ត្រីទទូលខុសត្រូវរូបនេះមិនព្រមបង្ក្រាបទេ។

ត្រង់ចំណុចនេះ នៅពេលសួរថា ចុះបើរថយន្តដឹកអង្កាមសំពីងសំពោងនេះ ខុសច្បាប់ ហេតុអ្វីក៏លោកមិនចាប់ ? លោកអ៊ឹម អង្សា បានបកស្រាយយ៉ាងដូច្នេះថា «យើងមិនបានចាប់ ព្រោះរថយន្តដឹកអង្កាមខ្ពស់កប់មេឃនេះ មិនធ្វើសកម្មភាព នៅពេលកម្លាំងប្រចាំនៅគោលដៅ លុះដល់កម្លាំងដកចេញផុតពីគោលដៅ ទើបរថយន្តល្មើសនោះចេញដឹកជញ្ជូន»។

ជុំវិញនឹងការឆ្លើយពន្យល់របស់មេៗដឹកនាំចរាចរណ៍ខេត្ត ខាងលើនេះ មានការមតិជាច្រើន បានរិះគន់ចំពោះនីតិវិធី ដូចក្មេងលេងបាយឡប់បាយឡនេះ។ អ្នករិះគន់ បានហៅការបកស្រាយរបស់មេៗចរាចរណ៍ខាងលើនេះថា «ជាការបកស្រាយ ដោយមិនសមហេតុផល.. គ្មានមូលដ្ឋានច្បាប់.. គឺជាការបកស្រាយបែបលេងសើច និង គ្មានការទទូលខុសត្រូវ»។

មន្ត្រីខ្លះបានលើកជាសំនួរថា បើរថយន្តល្មើសច្បាប់ទាំងនោះ មិនធ្វើចរាចរណ៏ពេលមន្ត្រីនៅប្រចាំគោលដៅ ចុះហេតុអ្វីបានជាមន្ត្រីជំនាញមិនតាមស្ទាក់ចាប់ពេលរថយន្តនោះធ្វើចរាចរណ៏លើដងផ្លូវជាតិ.? ព្រោះជាការអនុវត្តច្បាប់ដូចគ្នាតើ.. ឬ ចេះតែត្រិមបកស្រាយ ដើម្បីដោះបន្ទុក.. ឬ ត្រូវថ្នាំសណ្ដំរបស់ម្ចាស់រថយន្តល្មើសច្បាប់ទាំងនោះងងិតមុខឈឹងអស់ហើយ..?ប៉ុន្តែយ៉ាងណាក្ដី កន្លងមក គេឃើញលោកចាន់ សុធី ប្រធានការិយាល័យចរាចរណ៍ខេត្ត បានដឹកនាំកម្លាំងចុះចាប់រថយន្តខ្នាតយក្សជាបន្តបន្ទាប់ដែរ ដែលបើកចូលក្នុងក្រុងបាត់ដំបង ឬទីប្រជុំជនានាបំពានស្លាកសញ្ញាហាមឃាត់ ក្រោយពីមានការរិះគន់ខ្លាំងៗពីមហាជន។

រថយន្តដែលត្រូវស្ទាក់ចាប់ដើម្បីធ្វើការផាកពិន័យ និង ធ្វើការព្រមានទាំងនោះ ភាគច្រើន ជារថយន្តរបស់ក្រុមហ៊ុនដឹកជ ញ្ជូនដែលមាន អក្សរ «L M H» ដែលល្បីល្បាញថា ជាក្រុមហ៊ុនដ៏ខ្លាំងក្លាបំផុត ដែលមន្ត្រីតូចតាចមិនហ៊ានប៉ះ។

បើតាមប្រភពពីមន្ត្រីបានប្រាប់ថា ការស្ទាក់ចាប់ផាកពិន័យរថយន្តពាក់អក្សរ «L M H»នេះម្ដង ក៏តែង តែមានការអន្តរាគមន៍ឲ្យដោះលែងវិញយ៉ាងតន់ហន់ពីលោកសាត គឹមសាន ស្នងការរងខេត្តដែរ។ រថយន្តបំពានច្បាប់ទាំងនេះ ហាក់ស្ងប់ស្ងាត់បន្តិចកាលចុះអនុវត្តច្បាប់ថ្មី ដំបូង តែពេលបាននិងកំពុងងើបធ្វើចរាចរណ៍បំពានច្បាប់វិញយ៉ាងព្រោងព្រាតលើដងផ្លូវ ដែលគេសង្ស័យថា ទំនងមានសញ្ញាភ្លើងខៀវពីមេៗចរាចរណ៍ជាថ្នូរនឹងសំណែនក្រៅច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព