Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់ ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច

  • Print

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ ក្មេងប្រុសម្នាក់ដែលអង្គុយលេងនៅក្នុងផ្ទះបានសម្រេច តែរត់មិនរួច ក៏ត្រូវឪពុកក្មេងរងគ្រោះ ចេញមកទាន់ ចាប់បានប្រគល់ឲ្យសមត្ថកិច្ចសាកសួរតែម្តង។ ហេតុការណ៍នេះបានបង្ក ឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងផ្ទះ ម៉ាស្សាកោសជប់មួយកន្លែង យីហោ៧៧៧ ផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ជនសង្ស័យមានឈ្មោះ សយ ភារម្យ ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ដោយឡែកក្មេងរងគ្រោះ សុំមិនបញ្ចេញឈ្មោះ។

តាមសម្តីរបស់ឪពុករបស់ ក្មេងរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុកូនប្រុសរបស់គាត់ គឺបានអង្គុយលេងទូរស័ព្ទ នៅក្នុងផ្ទះ ដោយសារតែផ្ទះរបស់គាត់រកស៊ីម៉ាស្សាកោសជប់ផង គឺបានបើកចំហរទ្វារ ចោល ហើយគាប់ជួនពេលនោះដែរ។ក៏ស្រាប់តែបុរសជាជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូមួយគ្រឿងមកឈប់នៅមុខផ្ទះហើយបុរសដែលអង្គុយខាងក្រោយបានចុះពីលើម៉ូតូ មកឆក់យក ទូរសព្ទ័ដៃម៉ាក VIVO ពីកូនរបស់គាត់ដែលអង្គុយលេងបាន ហើយក៏រត់ឡើងទៅ ជិះម៉ូតូជាមួយបក្ខពួកដែលបញ្ឆេះម៉ូតូចាំ ភ្លាមៗនោះដែលគាប់ជួនរូបគាត់ បានចេញពីក្នុងផ្ទះ មកឃើញក៏បានរត់ទៅចាប់ជនសង្ស័យម្នាក់ដែលអង្គុយខាងក្រោយបានម្នាក់ និងបានយកទូររស័ព្ទ បានមកវិញ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។គាប់ជួនពេល នោះដែរក៏មានបងប្អូនប្រជាពលរដ្ឋនាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងផងដែរ។

ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមកឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ចុះទៅដល់កន្លែងកើតហេតុ រួចហើយក៏បាននាំខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍នគរបាល ចាក់អង្រែលើដើម្បីធ្វើការសាកសួរផងដែរ។

ក្រោយកើតហេតុ ជនសង្ស័យជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ចំណែកជនវិញត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីជាបន្តទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព