Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​ចៅក្រម​ខេត្តកោះកុង បើករថយន្ត​តាម​បំ​បុក​ស្ត្រី​ជា​ចោរឆក់​ស្លាប់

  • Print

រាជធានីភ្នំពេញ ៖ បុរសជាចៅក្រមម្នាក់ នៅខេត្តកោះកុង ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពឆក់យកកាបូប ដែលមានប្រាក់ក្នុងនោះប្រមាណជិត១ម៉ឺនដុល្លារ ជាហេតុធ្វើឲ្យលោកចៅក្រមរូបនោះបានបើករថយន្តដេញតាមម៉ូតូរបស់ជនសង្ស័យ ហើយក៏បានបំបុកម៉ូតូនោះ ឲ្យខ្ទាតផ្លោងទៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យជនសង្ស័យបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ កក្កដា ២០២០ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមរយៈអត្តសញ្ញាណប័ណ្ណមួយសន្លឹក ដែលគេអះអាងថា ជារបស់ជនសង្ស័យ គឺជាស្ត្រីម្នាក់ ដែលបានកាត់សក់ខ្លី មើលទៅដូចជាមនុស្សប្រុស ហើយភិនភាគជនសង្ស័យស្រដៀងនឹងជនជាតិចិនផងដែរ ដែលមានឈ្មោះ សាយ គឹមនី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រីឯម៉ូតូមួយគ្រឿងរបស់ជនសង្ស័យ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HQ-២៥៤៦ ។

ចំណែកបុរសរងគ្រោះ នៅមិនស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែនៅកន្លែងកើតហេតុបុរសរងគ្រោះរូបនេះ អះអាងថា ខ្លួនជាចៅក្រម នៅខេត្តកោះកុង និងជាអ្នកបើកបររថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF-៧០០៦ ។

បុរសរងគ្រោះ(មិនទាន់ស្គាល់ឈ្មោះ)ដែលអះអាងថា ជាចៅក្រមនៅខេត្តកោះកុងនោះ បានប្រាប់កោះសន្តិភាពឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ទៅកាត់សក់នៅហាងមួយកន្លែង តាមបណ្តោយផ្លូវ១០១១ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណៈរូពគាត់ដើរចេញពីរថយន្ត ហើយកំពុងនិយាយទូរស័ព្ទ ភ្លេចខ្លួន ស្រាប់តែមានជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់កាបូប ដែលមានលុយប្រមាណជាជិត១ម៉ឺនដុល្លារ បានសម្រេច ហើយជិះម៉ូតូរត់គេចខ្លួន ។

លោកចៅក្រម បានបន្តថា ភ្លាមៗនោះ រូបលោកបានឡើងបើករថយន្ត ដេញតាមពីក្រោយ តាំងពីសង្កាត់ភ្នំពេញថ្មី រហូតដល់ផ្លូវភ្នំពេញ-ហាណូយ នៅខាងជើងសាលាខណ្ឌសែនសុខ ក៏បានបំបុកម៉ូតូរបស់ជនសង្ស័យ ឲ្យខ្ទាតផ្លោងទៅចិញ្ចើមផ្លូវ បណ្តាលឱ្យជនសង្ស័យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ តែម្តង ។

គួររំលឹករឿងស្រដៀងគ្នា ឡើងវិញថា កាលពីវេលាម៉ោង១២ និង១០នាទីយប់ ឈានចូលថ្ងៃទី១២ សីហា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលខណ្ឌចម្ការមន បានធ្វើការឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ ឈ្មោះ YUAN TANG ( ថាង យៀន ) អាយុ២៦ឆ្នាំ ពាក់ព័ន្ធករណី មនុស្សឃាតដោយអចេតនា បើករថយន្តដេញបំបុកជនសង្ស័យ២នាក់ ថាបានឆក់ទូរស័ព្ទដៃរបស់នាង ដែលបណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់ នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវ លេខ៤៥៦ (មុខផ្ទះលេខ៥៤) ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍នោះ ជនសង្ស័យជាចោរឆក់២នាក់ ម្នាក់ឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត បានជិះម៉ូតូ១គ្រឿង ឌុបគ្នា មកដល់ចំណុចមុខផ្ទះកើតហេតុ ឃើញស្ត្រីជាតិចិន និងមិត្តភក្តិម្នាក់ទៀត ឈប់រថយន្ត និយាយទូរស័ព្ទ ចំហកញ្ចក់ ខាងមុខ ផ្នែកខាងឆ្វេង ហើយឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត ក៏ធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃជនជាតិចិនឈ្មោះ Yuan Tang បានសម្រេច រួចបើកម៉ូតូគេចខ្លួន ។

ភ្លាមនោះស្ត្រីជាតិចិនឈ្មោះ Yuan Tang ដែលជាម្ចាស់ទូរស័ព្ទបានបើករថយន្ត ដេញតាមបំបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួលខ្ទាតទៅក្បែរ ជញ្ជាំងរបងផ្ទះលេខ៣៩ ផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ.សូវៀត លុះដល់ម៉ោង០២ និង៥០រំលងអាធ្រាត្រ ចូលដល់ថ្ងៃទី ១៣ សីហា ២០១៨ អ្នកឆក់ទូរស័ព្ទឈ្មោះ បេ សុភាដេវីត បានស្លាប់នៅមន្ទីពេទ្យ ។

នៅល្ងាចថ្ងៃទី១៦ សីហា ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចឃុំខ្លួនស្ត្រីជនជាតិចិនម្នាក់ ដែលបើករថយន្តបំបុកចោរឆក់ទូរស័ព្ទដៃ បណ្តាលឱ្យស្លាប់ និង របួសដាក់ពន្ធនាគារPJ ជាបណ្តោះអាសន្ន។

តាមការចោទប្រកាន់របស់កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចំនួន៣បទល្មើស ទី១.បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨, ទី២.បទហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស ដោយសារមរណភាព នៃជនរងគ្រោះ តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ និង ៣.បទបើកបរដោយគ្មានប័ណ្ណអនុញ្ញាតិ ៧៥ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលកាលនោះ អាចប្រឈមជាប់ពន្ធនាគារពី៩ឆ្នាំ ទៅ២០ឆ្នាំ ៕

ដកស្រង់ពី៖កោះសន្តិភាព