Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ដុះក្អែល​ពពួក​ឡាន​ធំ​លេង​ម៉ូ​ដ​​ដ៏​ឈ្លើយ

  • Print

រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកដីកង់៦មួយគ្រឿង ត្រូវបានម្ចាស់វាតុបតែងរាងកាយលម្អខុសគេខុសឯង និងខុសលក្ខណៈបច្ចេកទេសដែលច្បាប់ចរាចរណ៍ផ្លូវគោកហាមឃាត់ ។ ចំណែកខាងមុខម្ចាស់បានបិតនូវរូបភាពផ្សេងៗ ជារូបតុក្កតាជ័ររណេងរណោង រយីងរយោងបំពាក់ភ្លើងដូចប្រទីបភ្លឹបភ្លែតនិងបំពាក់កញ្ចក់មើលក្រោយច្រើនស្អេកស្កះ ។

អ្វីដែលបានចាប់អារម្មណ៍ ជាពិសេសបំផុតនោះ គឺការបំពាក់សុីម៉ាំងកែច្នៃលាន់សូរប្រែនៗប្រហោងបីយ៉ាងរំពងលាន់ឮដូចរន្ទះ បង្កការរំខាននិងភ្ញាក់ផ្អើលដល់អ្នកស្រុកនិងអ្នកដំណើររាល់ថ្ងៃ ។

អាក្រក់បែបនេះ ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌកំបូលដឹកនាំដោយលោក ឃឹម ស៊ុនសូដា ដែលជាអភិបាលខណ្ឌ និងមានការចូលរួមដោយលោក សេង គន្ធ អភិបាលរងខណ្ឌផង បានចុះស្ទាក់ឃាត់រថយន្តនោះបាន រួចបញ្ជាឱ្យកាត់សុីម៉ាំង និងកញ្ចក់មើលក្រោយដែលកែច្នៃនោះចោល ដែលគេនិយាយថាអាបែនលេងខ្លួនហ៊ឺហាខុសខ្នាត ព្រមទាំងអប់រំណែនាំដល់ម្ចាស់ឈប់ឲ្យមានបែបនេះតទៅទៀត ។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវលេខ៤២ ស្ថិតនៅក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។រថយន្តខាងលើនោះម៉ាកនីស្សាន់ឌីសែលពណ៌ស ជាប្រភេទរថយន្តចង្កូតស្ដាំកង់៦ បែនដឹកដីពាក់ស្លាកលេខចង្កូតស្ដាំ KPS-0682 បើកបរដោយយុវជនស្ទាវម្នាក់អាយុប្រហែល២០ឆ្នាំ សក់ក្រហមកន្ទ្រើង មិនស្គាល់ឈ្មោះឡើយ ។

យុវជនរូបនេះ ហាក់ស្រឡាញ់ចូលចិត្តនូវអ្វីដែលខុសប្លែកពីគេឯង បានជាតុបតែងរថយន្តខុសទំនងបែបនេះ មិនបានដឹងខ្លួនថាខុសច្បាប់ចរាចរណ៍ និងខុសលក្ខណៈបច្ចេកទេសទៀតផង ធ្វើដូចមនុស្សល្ងង់ណាស់ ។ ហើយសូម្បីតែនៅក្បាំងភក់រថយន្តខាងក្រោយក៏មានសរសេរនូវពាក្យប្លែក១ឃ្លាផងដែរថា «បោះបង់ការសិក្សា ស្រវាឡានបែន» ថែមទៀតផង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា តាមការពិនិត្យជាក់ស្ដែងយុវជននេះបានដោះសុីម៉ាំងហ្សុីនរថយន្តចេញ ហើយបានកែច្នៃសុីម៉ាំងភ្លោះ៣បំពាក់ជំនួស ដែលពេលបើកបរតាមផ្លូវឆ្លងកាត់ស្រុកភូមិពីមួយទៅមួយលាន់ឮសំឡេងប្រែនៗខ្លាំងៗបង្កការក្ដៅក្រហាយដល់អ្នកភូមិ ព្រោះរំខានខ្លាំងណាស់ ។មិនតែប៉ុណ្ណោះនៅក្រោមសុីម៉ាំងភ្លោះ៣នោះ ក៏មានបិទរូបមនុស្សប្រុស និងបិទអក្សរពណ៌ក្រហមធំៗថា «បងធំ» ។

ចំណែកនៅកាប៊ីនរថយន្តទាំងមូលវិញមានបិទរូបច្រើនចម្រុះគ្មានសល់កន្លែងត្រង់ណាទេ ហើយក៏មានបំពាក់រូបតុក្កតាជ័ររយីងរយោងកែច្នៃ បំពាក់ភ្លើងងពណ៌ ជាពិសេសបានបំពាក់កញ្ចក់មើលក្រោយច្រើនស្អេកស្កះ ដែលម្ខាងៗជិត២០កញ្ចក់ឯណោះ ។ប្រភពដដែលបានបន្តទៀតថា មិនត្រឹមតែតុបតែងខុសទំនងនិងខុសលក្ខណៈបច្ចេកទេសប៉ុណ្ណោះទេ រថយន្តនេះបានបើកលឿន ហើយនៅពេលបើកទៅដល់ក្នុងភូមិម្តងៗរឹតតែខំជាន់ហ្គារឲ្យកាន់តែឮសំឡេងខ្លាំងថែមទៀតរំខានការរស់នៅខ្លាំងណាស់ ។

ដោយសារតែបែបនេះហើយទើបលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល មានការចូលរួមដោយលោក សេង គន្ធ អភិបាលរងខណ្ឌ ព្រមទាំងនគរបាលបានចុះស្ទាក់ឃាត់រថយន្តនេះធ្វើការពិនិត្យលក្ខណៈបច្ចេកទេស ហើយបានឃើញជាក់ស្ដែងថា ពិតជាខុសទំនងមែន ក៏ឃាត់ទុកដុះច្រាស់ដែកចេញម្តងដោយបញ្ជាឱ្យកាត់សុីម៉ាំង និងកញ្ចក់មើលក្រោយដែលមានការកែច្នៃខុសបទដ្ឋានបច្ចេកទេសនោះចោលនៅចំពោះមុខតែម្តង ។មិនតែប៉ុណ្ណោះក៏បានឲ្យយុវជនដែលជាម្ចាស់ និងអ្នកបើកបររថយន្តឈរកាន់ស៊ីម៉ាំងភ្លោះ និងកញ្ចក់មើលក្រោយដែលកាត់ចេញនោះថតរូបទុក ព្រមទាំងធ្វើការអប់រំឈប់ឲ្យមានបែបនេះតទៅទៀត ។

ហើយក៏ជាការព្រមានទៅដល់រថយន្តដឹកដី ដឹកថ្ម ក្រួសខ្សាច់ដ៏ទៃៗទៀតកុំឲ្យយកតម្រាប់តាមយុវជនខាងលើនេះ ។ បណ្ណឹងហើយបើមិនរាងទៀត…ថ្ងៃក្រោយសុំកុំរាង !

ដកស្រង់ពី៖កោះសន្តិភាព