Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៥នាក់ផឹកស៊ីជុំគ្នារួចទៅដេក លុះកន្លះ​ម៉ោងក្រោយ ឃើញប្រុសស្រី២​នាក់ក្រោមដើមស្តៅ​

  • Print

ខេត្តឧត្តរមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប៉ូលីសអធិការក្រុងបានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ខណៈពួកគេមានបក្ខពួកប្រុសស្រីសរុប៥នាក់បានរៀបចំកម្មវិធីផឹកស៊ី លុះពេលស្រវឹងរៀងៗខ្លួន ស្រាប់តែប្រទះឃើញជនសង្ស័យអាក្រាតកាយដេកពោបពីលើនារីម្នាក់ នៅក្រោមដើមស្តៅ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៨ កក្កដា ឆ្នាំ២០២០ នៅចំណុចក្រោមដើមស្តៅ ខាងក្រោយផ្ទះស្ត្រីឈ្មោះហួត ស្រីម៉ាច ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ជនសង្ស័យឈ្មោះសួង ពេជ្រព្រៃវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

ចំណែកនារីរងគ្រោះមានអាយុ១៩ឆ្នាំ ។ក្នុងពិធីជប់លាងផឹកស៊ីខាងលើនោះមានមនុស្សប្រុសស្រីសរុបចំនួន៥នាក់ រួមមាន ១-ឈ្មោះហួត ស្រីម៉ាច ភេទស្រី អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ២-ឈ្មោះសួង ពេជ្រព្រៃវ័ន្ត (ជាជនសង្ស័យ) ៣-នារីរងគ្រោះ ៤-ឈ្មោះរ៉ែម រស្មីភេទស្រី អាយុ១៦ឆ្នាំ រស់នៅស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ និង៥-ឈ្មោះណុប ចំរ៉ុង ភេទប្រុស អាយុ២០ឆ្នាំ ក្នុងភូមិឃុំកើតហេតុខាងលើ។យោងតាមការឆ្លើយពីសាក្សីដែលបានចូលរួមជប់លាងផឹកស៊ីទាំងអស់គ្នាបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានទិញស្រាបៀមួយកេស និងមានគ្រឿងក្លែមផងដែរ ក៍ចាប់ផ្តើមផឹកស៊ីជុំគ្នាតាំងពីវេលាម៉ោង១រសៀលរហូតមកទល់នឹងម៉ោង៨និង៣០នាទីយប់ថ្ងៃទី៨ កក្កដា ២០២០ ដោយការជុំគ្នាផឹកស៊ីនោះគឺនៅក្រោមដើមស្តៅខាងក្រោយផ្ទះឈ្មោះហួត ស្រីម៉ាច ។

តាមប្រភពដដែលបានបន្តថា លុះនៅពេលស្រវឹងជោកជាំរៀងៗខ្លួន ពួកគាត់បានឃើញនារីរងគ្រោះចូលទៅដេកនៅឯក្នុងផ្ទះ ខណៈនោះជនសង្ស័យក៏ចូលទៅក្នុងផ្ទះដែរ ហើយអង្គុយមើល បន្ទាប់មកកម្មវិធីផឹកស៊ីនោះក៍បានបញ្ចប់ រួចចូលដេករៀងៗខ្លួន ក្រោយមកស្រាប់តែបាត់ទាំងនារីរងគ្រោះនិងជនសង្ស័យពីក្នុងផ្ទះ ហើយពួកគាត់ក៏បានដើរកមើល ក៍ប្រទះឃើញជនសង្ស័យដេកពោបពីលើនារីរងគ្រោះទាំងអាក្រាតកាយ នៅក្រោមដើមស្តៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ទៅដល់សមត្ថកិច្ចប៉ូលីសប៉ុស្គិ៍រដ្ឋបាលសង្កាត់សំរោងតែម្តង។

ប៉ូលីសអធិការក្រុងសំរោងបានឱ្យដឹងកាលពីរសៀលថ្ងៃទី៩ កក្កដា ឆ្នាំ ២០២០ បានឱ្យដឹងថា ក្រោយពីបានទទួលនូវសេចក្តីរាយការណ៍ខាងលើភ្លាម ប៉ូលីសអធិការក្រុងសហការជាមួយប៉ូលីសប៉ុស្គិ៍រដ្ឋបាលសង្កាត់សំរោងចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យ ដោយរកឃើញនៅកន្លែងកើតហេតុមានវត្ថុតាងដូចជាសំលៀកបំពាក់ខោអាវនៅនឹងដីគួឱ្យកត់សម្គាល់ ខណៈនោះសមត្ថកិច្ចបានយកវត្ថុតាង និងធ្វើការសាកសួរសាក្សី ព្រមទាំងជនសង្ស័យផងដែរ ។

ដោយឡែកជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឆក់ឱកាសប្រព្រឹត្តដូចការចោទប្រកាន់មែន ។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្តកិច្ចបានក៍សាងសំណុំរឿងដើម្បីចាត់ការទៅតាមនិតិវិធី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖កោះសន្តិភាព