Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រុងនាំទៅវៀតណាមជិត២គីឡូក្រាមឯណោះ

  • Print

ខេត្តស្វាយរៀង ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានធ្វើការស្រាវជ្រាវនិងបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែនម្នាក់ ជាជនជាតិយួន រួមទាំងវត្ថុតាងគ្រឿងញៀនជិត២គីឡូក្រាម ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចបានបង្ក្រាបជនសង្សយ័ម្នាក់ជាជនជាតិវៀតណាម រួមជាមួយវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន(ICE)ចំនួន២៥កញ្ចប់ ក្នុងនោះធំ១២កញ្ចប់ និង១ដុំធំ សរុបទម្ងន់ជិត២គីឡូក្រាម និងអុិចស្តាសុីចំនួន២៣គ្រាប់ ។

ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នគរបាលប៉ុស្តិ៍សង្កាត់បាវិត សហការជាមួយនគរបាលក្រុងបាវិត និងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

នៅក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀន ថាន់ហាវ ភេទប្រុស ជាជនជាតិវៀតណាម មានទីលំនៅក្នុងខេត្តតៃនិញ ប្រទេសវៀតណាម រួមជាមួយវត្ថុតាងថ្នាំញៀនជិត២គីឡូក្រាម ខណៈជនសង្ស័យបម្រុងនាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម ។

ប្រភពព័ត៌មានឲ្យដឹងទៀតថា ក្រោយពីចាប់បានជនសង្ស័យម្នាក់នេះហើយ សមត្ថកិច្ចបានសាកសួរសង្ស័យដើម្បីស្រាវជ្រាវរកបក្ខពួកនិងមេខ្លោង ក៏ប៉ុន្តែជនសង្ស័យមិនព្រមសារភាពនិងបង្ហើបប្រាប់ពីបក្ខពួកទេ ។ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តចាត់ការបន្តតាមនីតិវិធី។

លុះនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ហើយលោកចៅក្រមបានចេញដីកាឃុំខ្លួនជនសង្ស័យ ជាបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ៕

ដកស្រង់ពី៖កោះសន្តិភាព