Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនដឹងតាំង​ពីពេលណា! ស្រាប់តែ​​ឃើញ​ជាងឈើ​ម្នាក់​បាត់បង់ជីវិត​ក្នុង​បន្ទប់​

  • Print

ខេត្តស្វាយរៀង ៖ បុរសជាជាងឈើធ្វើតុទូម្នាក់ត្រូវបានគេប្រទះឃើញបាត់បង់ជីវិតនៅក្នុងបន្ទប់ ដោយសមត្ថកិច្ចដាក់ការសង្ស័យថា ជនរងគ្រោះបាត់បង់ជីវិតដោយសារខ្យល់គរ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៤និង២០នាទីព្រឹកទៀបភ្លឺថ្ងៃទី១០ កក្កដា ឆ្នាំ២០២០ នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ជនរងគ្រោះឈ្មោះកែវ រ៉េ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជាងឈើធ្វើតុទូ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តកំពង់ធំ ។ បើតាមស្ត្រីជាម្ចាស់ផ្ទះឈ្មោះអ៊ុក អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើបានឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៦យប់ថ្ងៃទី៩ កក្កដា ឆ្នាំ២០២ ជនរងគ្រោះបានផឹកស្រា ដោយអត់ហូបបាយនោះទេ គឺផឹកស្រារាល់ល្ងាចមិនដែលហូបបាយទេ ក្រោយពីផឹកស្រាស្រវឹងហើយ ជនរងគ្រោះបានចូលទៅដេកនៅក្នុងបន្ទប់ផ្ទះជាន់ផ្ទាល់ដីតែម្នាក់ឯង។ តាមប្រភពដដែលបានបន្តថា លុះព្រឹកថ្ងៃកើតហេតុ មានស្ត្រីម្នាក់ឈ្មោះឈុនប្រុក អាយុ៤៧ឆ្នាំ ដែលដេកនៅលើផ្ទះនោះដែរ បានចុះពីលើផ្ទះមកក្រោម ក៏ចូលទៅដាស់ជនរងគ្រោះឲ្យក្រោក ស្រាប់តែសភាពរាងកាយរបស់ជនរងគ្រោះរឹងបាត់ទៅហើយ ដោយមិនដឹងថាបាត់បង់ជីវិតតាំងពីពេលណានោះទេ ទើបនាំគ្នាផ្អើលឆោឡោប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យតែម្តង។ តាមសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះជាកូនកំព្រា គ្មានប្រពន្ធកូននោះទេ ។

ដោយជីវភាពក្រីក្រ ទើបជនរងគ្រោះបានមករស់នៅជាមួយម្ចាស់ផ្ទះឈ្មោះអ៊ុក អស់រយៈពេលជាង៦ឆ្នាំមកហើយ ដោយសុំម្ចាស់ផ្ទះធ្វើជាម្តាយធម៌ និងដោយមានជំនាញចេះធ្វើតុ កៅអី ទូ ហើយស្ត្រីម្ចាស់ផ្ទះក៏ទទួលធ្វើជាកូនធម៌ ព្រមទាំងបានបើកសិប្បកម្មធ្វើតុ កៅអី និងទូលក់រហូតមក ដោយមានដាក់កូនជាងបីបួននាក់ធ្វើការជាមួយ។

តាមប្រភពដដែលបានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ជនរងគ្រោះតែងតែផឹកស្រារាល់ល្ងាច ជួនកាលផឹកទាំងថ្ងៃពេលណាគ្មានការងារធ្វើឬពេលថ្ងៃសម្រាក ហើយពេលផឹកស្រាគឺជនរងគ្រោះមិនដែលឃើញចេះក្លែមឬហូបបាយទេ ផឹកអត់បាយ ទើបបណ្តាលខ្យល់គ បាត់បង់ជីវិតបែបនេះ។ សមត្ថកិ្ចបានបញ្ជាក់ថា តាមការពិនិត្យនិងធ្វើកោសលវិច្ច័យរបស់ក្រុមគ្រូពេទ្យគឺពុំមានឃើញមានស្លាកស្នាមអ្វីគួឲ្យសង្ស័យនោះទេ ដូច្នេះក្រុមគ្រូពេទ្យបច្ចេកទេសបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះបាត់បង់ជីវិតដោយសាខ្យល់គ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានហៅរថយន្តសាមុយមកដឹកសពយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រៃឆ្លាក់ ក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

ដកស្រង់ពី៖កោះសន្តិភាព