Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាតករ​ជា​នរណា? ស្ត្រី​​ម្នាក់​ត្រូវ​គេ​យក​ដង​ពូថៅ​ញ៉ុ​ក​មាត់​ក្នុង​ខ្ទម​គួរ​ឱ្យ​សង្វេគ

  • Print

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ត្រូវបានគេយកដងពូថៅញ៉ុកមាត់ បណ្ដាលឲ្យបាត់បង់ជីវិតនៅក្នុងខ្ទមគួរឲ្យអាណោចអាធ័ម ដែលជាជំហ៊ានដំបូងត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា ជនដៃដល់អាចជាប្តីជនរងគ្រោះ ព្រោះនៅកន្លែងកើតហេតុមិនឃើញបុរសជាប្តីនោះទេ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៧យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងខ្ទមសង់លើដីឡូត៍ ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។សេចក្តីរាយការណ៍បន្តថា សពស្ត្រីរងគ្រោះខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រហែល៣០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់អាស្រ័យជាមួយប្ដីក្នុងខ្ទមត្រង់ចំណុចកើតហេតុខាងលើ ។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ដោយតាមការរាយការណ៍ពី ប្រជាពលរដ្ឋបានឱ្យដឹងថាមានស្ត្រីម្នាក់បានដេកបាត់បង់ជីវិតនៅក្នុងខ្ទម តែមិនដឹងថា ជាករណីអ្វីនោះទេ ទើបសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមើល ក៏ឃើញមានដងពូថៅនៅក្នុងមាត់ជនរងគ្រោះ និងមានស្នាមឈាមតិចតួចផងដែរ ក៏រាយការណ៍ប្រាប់បន្តដល់សមត្ថកិច្ចជំនាញកោសល្យវិច្ច័យខណ្ឌ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច្ច័យស្នងការរាជធានីភ្នំពេញ រួមទាំងគ្រូពេទ្យជំនាញចុះមកពិនិត្យតែម្តង ។

សមត្ថកិច្ចបន្តថា ក្នុងហេតុការណ៍ខាងលើនេះ មិនឃើញបុរសជាប្ដីនៅកន្លែងកើតហេតុនោះទេ ហើយជនរងគ្រោះក៏គ្មានសាច់ញាតិផងដែរ បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យទៅលើសពស្ត្រីរងគ្រោះអស់រយៈពេលជាង២ម៉ោងរួច ទើបដឹងថា ស្ត្រីជនរងគ្រោះត្រូវបានជនដៃដល់ ដែលមានការសង្ស័យថាអាចជាប្តី បានយកដងពូថៅញ៉ុកមាត់ស្ត្រីរងគ្រោះ បណ្ដាលឲ្យបាត់បង់ជីវិតតែម្តង ។

ហើយជាជំហ៊ានដំបូងសមត្ថកិច្ចសង្ស័យថា ឃាតករខាងលើ គឺជាប្ដីរបស់ជនរងគ្រោះតែម្ដង ។ក្រោយពេលកើតហេតុមក សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យទៅខាងរថយន្តដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរកសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព