Social Network

សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប និង​រឹបអូស​ឈើក្រហម​​ចំនួន​៣៣​កំណាត់

ខេត្តរតនគិរី ៖ ឈើក្រហមចម្រុះចំនួន៣៣កំណាត់ ត្រូវបានសមត្ថកិច្ចចម្រុះរបស់ខេត្តចុះបង្ក្រាប រឹបអូសប្រមូលយកទៅរក្សារទុកប្រគល់ឱ្យជំនាញ។ ប្រតិបត្តិការបង្ក្រាបនោះកម្លាំងចម្រុះ បានធ្វើឡើង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចកំពង់ចម្លង ទន្លេសេសាន មានចម្ងាយពីប៉ុស្តិ៍ ច្រករបៀង ភូមិភិក្រោមប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុងភូមិបាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចចម្រុះមានមន្ត្រីបរិស្ថាន, កម្លាំងនគរបាលស្រុកអូរយ៉ាដាវ, កម្លាំងវរការពារព្រំដែនគោកលេខ៦២៣ និងកម្លាំអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវផងដែរ។ លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានឱ្យដឹង នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះថា ប្រតិបត្តិការខាងលើនេះមានការចង្អុលបង្ហាញពី ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីទៀតផង។

លោកបន្តថា មុននឹងឈានដល់ការបង្ក្រាបគឺកម្លាំងយើងបានប្រើប្រាស់មធ្យោបាយ កាណូតចុះល្បាត រុករកស្រាវជ្រាវក្នុងទន្លេសេសានក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវក៏ទើបប្រទះឃើញឈើដែលក្រុមឈ្មួញគរលាក់ទុកក្នុងទន្លេនោះតែម្តង ហើយក៏ធ្វើការរឹបអូសយកទៅរក្សារទុក។

ឯឈើក្រហមចម្រុះនោះ មានចំនួន៣៣កំណាត់ មិនទាន់បានធ្វើការវាស់វែងនៅឡើយ។ លោកថាដោយសារទីតាំងភូមិសាស្ត្រ ខាងលើអំណោយផលសម្រាប់ឈ្មួញឈើខ្មែរ និងវៀតណាមតែងតែលួចដឹកឈើចេញទៅវៀតណាម នោះណាស់។

លោក ម៉ា វិចិត្រ ប្រធានគណបញ្ជាការឯកភាពស្រុកអូរយ៉ាដាវបានយកកម្លាំង ទៅដាក់ប្រចាំការ២៤លើ២៤ម៉ោង ដើម្បីឃ្លាំមើលបទល្មើសនោះបន្តទៀតផងដែរ។ វត្ថុតាងខាងលើដែលបង្ក្រាបបានត្រូវបានប្រគល់ឱ្យមន្ត្រីបរិស្ថានយកទៅរក្សាទុកដើម្បីចាត់ចែងតាមច្បាប់បន្ត។

ដកស្រង់ពី៖កោះសន្តិភាព