Social Network

គោ​យន្ត​កែ​ច្នៃ​៣​គ្រឿង​ដឹក​បង្គោល​ក្រាក់ ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ខេត្ត​ចាប់​ទុក​អស់​ជា​ច្រើន​ថ្ងៃ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋក្រីក្រមានមុខរបររកស៊ីដឹកអុសក្រាក់យកទៅពុះច្រៀកលក់ ត្រូវបានក្រុមសមាជិកការពារព្រៃសហគមន៍សង្ឃរុក្ខាវ័ន្តចាប់ប្រគល់ទៅឱ្យមន្ត្រីបរិស្ថានខេត្ត៣គ្រឿង ចាត់ការអនុវត្តន៍ទៅតាមនីវិធីច្បាប់កាលពីរសៀលថ្ងៃទី៧ កក្កដា រហូតមកទល់រសៀលថ្ងៃទី១៤ កក្កដា ២០២០ ទើបមានការសម្របសម្រួលឱ្យទម្លាក់ឈើក្រាក់ចេញពីគោយន្តកែច្នៃ ហើយម្ចាស់គោយន្តបើកបរចេញវិលត្រឡប់ ទៅលំនៅឋានវិញទាំងអារម្មណ៍ក្តុកក្តួលក្នងចិត្ត។

ប្រជាពលរដ្ឋម្នាក់ឈ្មោះ ម៉ន វ៉ាន់ឌី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិសំបួ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលរកស៊ីដឹកបង្គោលអុសឈើក្រាក់ បានរៀបរាប់ឱ្យកោះសន្តិភាពដឹងថា ពួកគាត់ពុំមានជម្រើសទេបើធ្វើចំណាកស្រុករកការងារនៅឯក្រៅប្រទេសនោះ មិនមានថវិកាខណៈពួកគាត់ក្រីក្រទើបសម្រេចចិត្តនាំគ្នារកទិញបង្គោលក្រាក់យកទៅលក់បើ ក្រាក់នោះធ្វើបង្គោលរបង មិនបានក៏ពុះច្រៀកជាអុសលក់វិញ។

ហើយទាះជាពួកគាត់ដឹកបង្គោលក្រាក់ ឬជាអុសលក់សមត្ថកិច្ចគ្រប់ស្ថាប័ននៅតាមដងផ្លូវជាច្រើនបានឃាត់គោយន្តសុំលុយ ក្នុងមួយគោយន្តមិនក្រោម៣ម៉ឺនរៀលនោះទេ។

ប្រជាពលរដ្ឋដដែលបានបញ្ចាក់ថា នៅក្នុងថ្ងៃកើតហេតុរូបខ្លួនរួមទាំងបងប្អូនចំនួន១០គ្រួសារ បរបួលគ្នាចូលលុយទិញបង្គោលក្រាក់លក់ នៅឯស្រុកត្រពាំងប្រាសាទកាលពីថ្ងៃទី៧កក្កដា លុះពេលធ្វើមកដល់ភ្នំរូងដែកស្ថិតនៅក្នុងទឹកដីភូមិចារ ឃុំលំទង ស្រុកអន្លង់វែង មានសមាជិកការពារព្រៃសហគមន៍សង្ឃរុក្ខាវ័ន្តចាប់ប្រគល់ទៅឱ្យបរិស្ថានខេត្ត។

បន្ទាប់មកពួកគាត់ទាំងអស់គ្នាបានសុំអង្វករដល់ស្ថាប័នអ្នកមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រហូតទៅដល់សុំអង្វករផ្ទាល់លោក ប៉ែន កុសល្យ អភិបាលខេត្តយ៉ាងណា ក៏គ្មានធម៌មេត្តាដល់ពួកគាត់ជាជនក្រីក្រទេ ដោយគេតម្រូវ ឱ្យទម្លាក់ឈើបង្គោលក្រាក់ទាំង៣គោយន្តទុកនៅស្នាក់ការបរិស្ថាន។ ទាក់ទិនព័តមាននេះកោះសន្តិ ភាពបានទូស័ព្ទកាលពីល្ងាចថ្ងៃទី១៤ កក្កដា ២០២០ ជួបលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្ត លោកបានលើកទូស័ព្ទហើយរៀបរាប់យ៉ាងខ្លីថា ករណីនេះលោកបានចាត់ការទៅនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព