Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន​៧នាក់​​ត្រូវ​ដាក់ទោស​ម្នាក់​ៗ២​ឆ្នាំ​និង​លុយ​ជាង​៤​លាន​ដុល្លារ​​ដាក់​ចូល​ជា​សម្បត្តិ​រដ្ឋ

  • Print

រាជធានីភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសសាល ក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទជាជនជាតិចិន ២ក្រុម ដែលមានប្រុស ស្រីចំនួន៧ នាក់ ដោយជាប់ពាក់ពន្ធពីបទ.សម្អាតប្រាក់ ករណីនាំលុយប្រមាណជាង៤លានដុល្លាអាមេរិកចូលមកប្រទេសកម្ពុជា ។

ក្រុមទី១មានជនជាប់ចោទ៣នាក់ ៖ ១-ឈ្មោះ ZHANG JIAN ភេទប្រុសអាយុ៣៦ឆ្នាំ ២-ឈ្មោះ WANG SHIe PINA ភេទប្រុស អាយុ៣២ឆ្នាំ និង៣-ឈ្មោះ WANG LI CHAO ភេទប្រុសអាយុ២៨ឆ្នាំ សាលក្រមបានផ្តន្ទាទោសជនជាប់ចោទទាំង៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន២ឆ្នាំ នឹងពិន័យជាប្រាក់បង់ចូលថវិការរដ្ឋម្នាក់៦០ លានរៀល ។

សាលក្រមតម្រូវរឹប អូសលុយចំនួន ៣ ៥២០ ០០០ (បីលានប្រាំសែនពីរម៉ឺនដុល្លារអាមេរិក)ជាសម្បត្តិរដ្ឋ ក្រោមការចោទប្រកាន់ពីបទ.សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។ក្រុមទី២-លោកស្រី ស៊ លីនណា ចៅក្រមជំនុំជម្រះដដែល បានប្រកាសសាលក្រមលើសំណុំរឿងជនជាតិចិនមួយក្រុមទៀត ពាក់ពន្ធពីបទ.សម្អាតប្រាក់ដូចគ្នា ដែលមានជនជាប់ប្រុសស្រីចំនួន៤ នាក់ សម្រេចក្រមផ្តន្ទាទោស១.ឈ្មោះ Yang Yong Wei ភេទប្រុសអាយុ២៦ឆ្នាំ ២-ឈ្មោះ Huang Can Ming ភេទប្រុស អាយុ២៦ឆ្នាំ ៣-ឈ្មោះ Li Zheng Zheng ភេទប្រុស អាយុ២៦ឆ្នាំ នឹង៤-ឈ្មោះ អ៊ូ លីង ភេទស្រី (ម្នាក់នេះនៅក្រៅឃុំ តែមានដីការចាប់ខ្លួន) ដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន២ឆ្នាំ ពិន័យជាប្រាក់ចូលថវិការដ្ឋម្នាក់ៗ ចំនួន៤០លានរៀល និងរឹបអូសលុយចំនួន៩០០ ០០០ (ប្រាំបួនសែន)ដុល្លារ ដាក់ចូលជាសម្បត្តិរដ្ឋ ក្រោមការចោទប្រកាន់ពីបទ.សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុច អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែមករាឆ្នាំ២០១៩ ។ សាលក្រមបានបើកផ្លូវទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព