Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បិចយកលុយអ្នកលក់​! ម្នាក់ចូល​ទិញ ម្នាក់ចាំផ្លូវ យកអស់ជាង​៥០​ម៉ឺនរៀល​

  • Print

ខេត្តប៉ៃលិន ៖ មានករណីជនសង្ស័យ២នាក់ប្រើល្បិចចូលទិញភេសជ្ជៈក្នុងផ្ទះលក់អីវ៉ាន់ចាប់ហួយរបស់ស្ត្រីម្នាក់ រួចធ្វើសកម្មភាពវាយជនរងគ្រោះហើយឆក់យកកាបូបលុយបានសម្រេច ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

តាមប្រភពព័ត៍មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គីម សុខផល ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកសម្ភារៈដែលបាត់បង់រួមមាន ប្រាក់ចំនួន៤១៥.០០០រៀល និងកាតទូរស័ព្ទចំនួន២៥សន្លឹក ស្មើនឹង១៥០.០០០រៀល ។

តាមប្រភពព័ត៌មានបានបន្តថា មុនពេលកើតហេតុ មានបុរសជាជនសង្ស័យចំនួន២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម មកឈប់ទិញភេសជ្ជៈពីស្ត្រីម្នាក់ជាអ្នកលក់ចាប់ហួយខាងលើ ដោយជនសង្ស័យម្នាក់នៅអង្គុយចាំលើម៉ូតូ និងម្នាក់ទៀតចុះទៅទិញ ហើយក៍បានវាយស្ត្រីរងគ្រោះចំនួន២ដៃចំក្បាល បណ្តាលឱ្យរងរបួសស្រាល រួចក៍ឆក់កាបូបលុយរបស់ស្ត្រីរងគ្រោះ នាំគ្នាជិះម៉ូតូគេចខ្លួនបាត់តែម្តង ។ ក្រោយកើតហេតុ នគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវតាមរកមុខសញ្ញាជនសង្ស័យ ដើម្បីយកមកចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព