Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាណិតណាស់! ចូលដាក់អន្ទាក់សត្វជិតព្រំដែន បែរជា​ជួបគ្រោះស្មានមិនដល់​

  • Print

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ ដើរដាក់អន្ទាក់សត្វជិតព្រំដែនថៃ និងជីកទំពាំងចន្លោះបង្គោលសីម៉ាលេខ២៨-២៩ ស្រាប់តែជាន់មីនផ្ទុះ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្បែរព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីម៉ាលេខ២៨-២៩ ខាងលិចភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ឈុំ ខេន អាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។លោក អធិការបានបញ្ជាក់ថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានដើរចូលទៅក្នុងព្រៃតាមបន្ទាត់ព្រំដែនថៃត្រង់ចំណុចកើតហេតុខាងលើ ដើម្បីដាក់អន្ទាក់សត្វនិងដើររកជីកទំពាំង ស្រាប់តែបានជាន់មីន បណ្តាលឲ្យផ្ទុះរងរបួសជើងទាំង២និងខ្លួនប្រាណយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពេលកើតហេតុ ក្មេងរងគ្រោះ ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថដែលប្រចាំការនៅទីនោះជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ។ ពាក់ព័ន្ធនឹងករណីខាងលើនោះដែរ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុថ្មពួក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ពិសេសកុំទៅជិតតំបន់ខាងលើនោះ ដើម្បីរុករកអនុផលព្រៃឈើឬក៏ដាក់អន្ទាក់សត្វ ព្រោះជាតំបន់គ្រោះថ្នាក់សំបូរទៅដោយគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចបង្ក គ្រោះថ្នាក់ជាយថាហេតុ ហើយបើឃើញមានស្លាកសញ្ញាគ្រោះថ្នាក់ដោយគ្រាប់មីន សូមកុំចូលទៅព្រៃដែលមានស្លាកសញ្ញាហាមឃាត់ឲ្យសោះ ៕

ដកស្រង់ពី៖កោះសន្តិភាព