Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​និយាយ​ក្នុង​វី​ដេ​អូ​ថា អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ

  • Print

ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹងនាំ និងបញ្ជាឲ្យកម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះ ញ៉ែល ធារីណា បានហើយ ។យុវជនដែលត្រូវសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាប់ឃាត់ខ្លួន មានឈ្មោះ ញ៉ែល ធារីណា អាយុ២៣ឆ្នាំ រស់នៅភូមិគោលស្រុក ឃុំគោលស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ខណៈពេលនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងសាកសួរដើម្បីចាត់ការតាមនិតិវិធី ។

គួរបញ្ជាក់ថា យុវជនរូបនេះ បានថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម ដោយនិយាយថា អង្គរវត្តមិនមែនជារបស់កម្ពុជាទេ ។ ការនិយាយបែបនេះ បង្កអោយប្រជាពលរដ្ឋកម្ពុជាប្រតិកម្មទូទាំងប្រទេសតែម្ដង និងបានសំណូមពរអោយសមត្ថកិច្ចចាត់ការយុវជនរូបនេះ តាមច្បាប់ ដោយមិនត្រូវលើកលែងឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព