Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​​​​ដែល​ជាប់ចោទ​សម្លាប់​ថៅកែ​អេ​ត​​​ចាយ​​​ សម្រេចដោះ​លែង​វិញ​​

  • Print

ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបង តាមចាប់ខ្លួនដល់ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី០៧ កញ្ញា ដែលជាប់ចោទសម្លាប់ថៅកែអេតចាយ ត្រូវបានតុលាការសម្រេចដោះលែងវិញហើយ ក្រោយពីធ្វើការស្រាវជ្រាវរកឃើញថា បុរសនេះ មិនជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ ហើយត្រូវបានចាប់ច្រឡំ ។សមត្ថកិច្ចបានឱ្យដឹងថា បុរសនោះត្រូវបានតុលាការដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ នៅព្រឹកថ្ងៃទី០៨ កញ្ញា នេះ ។

បុរសដែលត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកា ដែលមានឈ្មោះ ច្រាញ់ អឿម នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ ប៉ុន្តែឈ្មោះពិតរបស់ជននេះ គឺ ផាន ផល អាយុ៤៣ឆ្នាំ នៅភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ តែនៅឆ្នាំ២០១២ ជននេះបានគេចទៅរស់នៅក្នុងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នៅពេលចាប់ខ្លួនបញ្ជូនដល់ស្នងការខេត្ត និងដល់តុលាការបុរសនេះ បានអះអាងថា មូលហេតុដែលខ្លួនរត់ទៅនៅស្រុកវាលវែង ដោយសារប្រពន្ធខ្លួនជំពាក់លុយគេច្រើនពេក តែមិនមែនរត់គេចខ្លួនដោយសារសម្លាប់ថៅកែអេតចាយម្ដាយនិងកូនស្រី កាលពីឆ្នាំ២០១២ នៅក្នុងក្រុងបាត់ដំបងនោះទេ។ ដោយឡែក ពាក់ព័ន្ធនឹងការចាប់ខ្លួនវិញ មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បាននិយាយថា ស្របពេលដែលកម្លាំងការិយាល័យជំនាញកំពុងតាមស្រាវជ្រាវចាប់ខ្លួនមុខសញ្ញាជនដៃដល់សម្លាប់ថៅកែអេតចាយ ស្រាប់តែមានដំណឹងថា មានជនម្នាក់បានផ្លាស់ប្ដូរទីលំនៅពីខេត្តបាត់ដំបង ទៅរស់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ គួរឱ្យសង្ស័យបំផុត។

ហើយកាន់តែសង្ស័យទ្វេដង ដោយសារតែជននោះ បានសុំអាជ្ញាធរមូលដ្ឋានប្ដូរអាស័យដ្ឋាន សុំប្ដូរឈ្មោះក្នុងសំបុត្រកំណើត។សមត្ថកិច្ចបានប្រាប់ថា ជននេះឈ្មោះ ផាន ផល នៅភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង តែបានសុំប្ដូរទៅដាក់ឈ្មោះ ម៉ៅ ភារម្យ នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មន្ត្រីផ្នែកអនុវត្តដីកា បានប្រាប់ពេលចាប់ខ្លួនភ្លាម សមត្ថកិច្ចបានបង្ហាញរូបថតមុខសញ្ញាឃាតករ ដែលពាក់ឯកសណ្ឋានយោធា ហើយសួរថា តើនេះជារូបខ្លួនឯងមែនទេ ? បុរសនេះឆ្លើយយ៉ាងលឿនថា «បាទ.. គឺរូបខ្ញុំ » ។

ប៉ុន្តែនៅពេលសមត្ថកិច្ចអានដីកាចាប់ខ្លួន ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស ស្រាប់តែបុរសនេះ បដិសេធភ្លាមៗស្រែកឡាំប៉ាថា«ខ្ញុំមិនបានស្លាប់មនុស្សទេ» តែបែរជាសារភាពពីរឿងដែលខ្លួនធ្លាប់លួចគោគេ កាលពីប៉ុន្មានឆ្នាំនៅឯស្រុកបាណន់ទៅវិញ។

ជននេះបានទ្រហ៊ោយំមិនឈប់ ពេលនាំខ្លួនតាមរថយន្តពីស្រុកវាលវែង មកកាន់ខេត្តបាត់ដំបង។ ពាក់ព័ន្ធនឹងការដោះលែងបុរសនេះឱ្យត្រឡប់ទៅផ្ទះវិញ សមត្ថកិច្ចបាននិយាយថា ដំបូងយើងគិតថា ជននេះអាចជាឃាតករសម្លាប់ថៅកែអេតចាយ ដោយសារតែដំបូងជននេះទទួលស្គាល់រូបថតមុខសញ្ញាជនដៃដល់ថា ជារូបរបស់ខ្លួនកាលធ្វើទាហាននៅកងពលលេខ៥២ ។ ប៉ុន្តែនៅពេលនាំមកដល់ស្នងការខេត្ត យើងបាននាំសាក្សីដែលស្គាល់មុខជនដៃដល់ច្បាស់ មកមើលមុខបុរសនេះផ្ទាល់ សាក្សីបានអះអាងថា បុរសនេះ មិនមែនជាជនដៃដល់ដែលសម្លាប់ថៅកែអេតចាយទេ ។

សមត្ថកិច្ចបានបញ្ជាក់ថា ស្របពេលនោះ បុរសនេះក៏បានអះអាងខ្លួនឯងដែរថា ខ្លួនមិនមែនឈ្មោះ ច្រាញ់ អឿម ដូចនៅក្នុងដីកាចាប់ខ្លួននោះទេ គឺខ្លួនឈ្មោះ ផាន ផល តែក្រោយមកនៅឆ្នាំ២០១៥ ខ្លួនបានប្ដូរទៅដាក់ឈ្មោះ ម៉ៅ ភារម្យ វិញ ពេលខ្លួនរត់ទៅជ្រកកោននៅខេត្តពោធិ៍សាត់។ ឈ្មោះ ម៉ៅ ភារម្យ នេះ បានបញ្ជាក់ដដែលៗប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនរត់គេចទៅសម្ងំសាងលំនៅឋានថ្មីនៅឃុំប្រម៉ោយ ស្រុកវាលវែង កាលពីឆ្នាំ២០១២ គឺដោយសារតែប្រពន្ធខ្លួនជំពាក់លុយគេច្រើនពេក តែក្រោយមកជននេះបានទម្លាយរហូតដល់រឿងរ៉ាវដែលខ្លួនធ្លាប់លូចគោគេនៅស្រុកបាណន់ទៀត ។

ប៉ុន្តែយ៉ាងណាដ៏ដោយ ក្រោយបញ្ជូនដល់តុលាការ និង ក្រោយពីធ្វើការសួរនាំខ្លះៗ នៅព្រឹកថ្ងៃទី០៨ កញ្ញា ទីបំផុត ចៅក្រមសាលាដំបូងខេត្ត បានសម្រេចដោះលែងបុរសដែលមានប្រវត្តិរញ៉េរញ៉ៃនេះឱ្យត្រឡប់ទៅផ្ទះវិញហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព